2025-03-14
គិត បុប្ផា
2025-03-14
គិត បុប្ផា
ភ្នំពេញ៖ ស្ត្រីជាធនធានមនុស្សដ៏សំខាន់ ដែលអាចជួយជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា នាយុគសម័យឌីជីថលនេះ។ កម្ពុជាឆ្ពោះទៅរកឌីជីថល បានឱ្យដឹងពីសារសំខាន់ ៤ចំណុច ពីការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដូចខាងក្រោម៖
១. ជួយជំរុញដល់ការត្រៀមខ្លួនសម្រាប់បដិវត្តន៍ឧស្សាហកម្ម ៤.០៖ ការលើកទឹកចិត្តឱ្យក្មេងស្រីចាប់ជំនាញក្នុងផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ ពិតជាមានសារសំខាន់ក្នុងការបង្កើនធនធានមនុស្សក្នុងវិស័យនេះ ដើម្បីអាចឱ្យកម្ពុជា ត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅក្នុងសម័យកាល បដិវត្តន៍ឧស្សាហកម្ម ៤.០។
២. ជួយដោះស្រាយបញ្ហានានា នៅក្នុងសង្គម៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា ពិតជាមានសារសំខាន់ណាស់ ព្រោះថាពួកគេអាចផ្តល់នូវគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហានានា នៅក្នុងសង្គម។ ៣. ជួយដល់កំណើនសេដ្ឋកិច្ច៖ ការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាអាចជួយបំពេញបន្ថែមនូវកង្វះធនធានមនុស្ស ព្រមទាំងបង្កើនផលិតភាពស្ទើរគ្រប់វិស័យមិនថាវិស័យឧស្សាហកម្ម ឬសេវាកម្ម ដែល អាចជួយជំរុញដល់ការសម្រេចបាននូវចក្ខុវិស័យក្នុងការអភិវឌ្ឍកម្ពុជាជាប្រទេសមាន ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
៤. ជួយដល់ការស្រាវជ្រាវនិងអភិវឌ្ឍន៍៖ ស្ត្រីនិងបុរសមានគំនិតខុសគ្នាច្រើន ដូច្នេះការចូលរួមរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យា អាចជួយបំពេញបន្ថែមនូវគំនិតនិងទស្សនៈថ្មីៗក្នុងការស្រាវជ្រាវ ដែលអាចជួយដល់ ការអភិវឌ្ឍចំណេះដឹងនិងបច្ចេកវិទ្យាថ្មីៗ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី