SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រោងចក្រកែច្នៃដំឡូងមីថ្មីមួយ ដែលមានទុនវិនិយោគ ២០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ


រោងចក្រកែច្នៃដំឡូងមីថ្មីមួយ ដែលមានទុនវិនិយោគ ២០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ
ពាណិជ្ជកម្ម

2026-04-28

ទូច សូរិយា

ពាណិជ្ជកម្ម

2026-04-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ រោងចក្រកែច្នៃដំឡូងមីថ្មីមួយ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Guanshen Shengda Agriculture Industry Co., Ltd. មានទុនវិនិយោគសរុបប្រមាណ ២០លានដុល្លារ បានបើកការដ្ឋានសាងសង់នៅខេត្តកំពង់ស្ពឺ ដែលជាជំហានមួយក្នុងការរួមចំណែកបង្កើតតម្លៃបន្ថែម សម្រាប់វិស័យដំឡូងមី និងពង្រីកវិស័យកសិ-ឧស្សាហកម្មរបស់កម្ពុជា។ 

បន្ទាប់ពីការសាងសង់និងដាក់ឱ្យដំណើរការ រោងចក្រនេះ រំពឹងថានឹងទទួលចំណូលពីការលក់ប្រចាំឆ្នាំប្រមាណ ៩០លានដុល្លារ ដែលមានសមត្ថភាពផលិតម្សៅដំឡូងមីសម្រេច ១០ម៉ឺនតោន, ចំណិតដំឡូងមីស្ងួត ១០ម៉ឺនតោន និងសំណល់សម្រាប់ចំណីសត្វ ៣ម៉ឺនតោនក្នុងមួយឆ្នាំ។ 

ក្នុងពិធីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សុន សេងហួត រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា វិស័យដំឡូងមីនៅកម្ពុជា កំពុងផ្លាស់ប្តូរពីការនាំចេញក្នុងទម្រង់ជាវត្ថុធាតុដើម ទៅរកការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមកាន់តែខ្ពស់។ ជាមួយគ្នានេះ កម្ពុជា មានបរិមាណផលិតកម្មដំឡូងមីប្រមាណ ១៣,៨៩លានតោន ក្នុងឆ្នាំ២០២៣ ហើយវិស័យនេះ បានបន្តទាក់ទាញការវិនិយោគឯកជនធំៗ ស្របតាមគោលដៅអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា។

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានរោងចក្រកែច្នៃដំឡូងមីចំនួន១៦ ដែលមានការកើនឡើង ៩រោងចក្រ ធៀបនឹងឆ្នាំ២០២០ ដែលមានតែ ៧រោងចក្រ ក្នុងនោះ ក្រុមហ៊ុនទាំងនោះ កំពុងដំណើរការដែលបង្ហាញពីកំណើនយ៉ាងឆាប់រហ័សនៃសមត្ថភាពកែច្នៃក្នុងស្រុក។ លើសពីនេះ កម្ពុជា ក៏បានអភិវឌ្ឍន៍ស្តង់ដារជាតិចំនួន៤ សម្រាប់វិស័យដំឡូងមី រួមមានស្តង់ដារ CS056:2007 សម្រាប់ផលិតម្សៅដំឡូងមី (Tapioca Flour), ស្តង់ដារ CS058:2008 សម្រាប់ម្សៅអាមីដុងដំឡូងមី (Tapioca Starch), ស្តង់ដារ CS328:2014 សម្រាប់ដំឡូងមីផ្អែម និងស្តង់ដារ CS516:2014 CAR/RCP73-2013 សម្រាប់គ្រប់គ្រងអាស៊ីត Hydrocyanic (HCN) ដើម្បីឆ្លើយតបទៅនឹងតម្រូវការគុណភាពផលិតផល និងតម្រូវការទីផ្សារ៕



នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី