SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ខេត្តព្រះសីហនុ និងខេត្តត្រាតរបស់ថៃ នឹងរួមគ្នាជំរុញវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់


ខេត្តព្រះសីហនុ និងខេត្តត្រាតរបស់ថៃ នឹងរួមគ្នាជំរុញវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-28

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ខេត្តព្រះសីហនុ និងខេត្តត្រាតរបស់ប្រទេសថៃ នឹងរួមគ្នាជំរុញវិស័យទេសចរណ៍រវាងខេត្តទាំងពីរ និងជំរុញកំណើនលើកកម្ពស់ទេសចរណ៍ធុរកិច្ចគុណភាពខ្ពស់ ដោយផ្តោតលើការតភ្ជាប់ទេសចរណ៍ផ្លូវសមុទ្ររវាងកោះក្នុងខេត្តត្រាត ជាមួយកោះផ្សេងៗទៀតរបស់កម្ពុជា និងប្រទេសវៀតណាម ក្រោមក្របខ័ណ្ឌ CVTEC។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ណាថាភុន សានគ័ងឆីត អភិបាលខេត្តត្រាត បានលើកឡើងថា ការសហការនេះ អាចជួយជំរុញកំណើនសេដ្ឋកិច្ចខេត្តព្រះសីហនុ កើនជាង ៦ភាគរយ និងជំរុញវិស័យទេសចរណ៍ពីខេត្តតា្រតមកកាន់ខេត្តព្រះសីហនុផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម ណាថាភុន សានគ័ងឆីត បានបន្តថា ខេត្តត្រាត ជាខេត្តមួយទាក់ទងនឹងវិស័យទេសចរណ៍ដែលមានប្រាក់ចំណូលមួយឆ្នាំ ២ម៉ឺនលានបាត។

ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានលើកឡើងថា ខេត្តព្រះសីហនុ ជាខេត្តស្នូលមួយរបស់កម្ពុជា ក្នុងចំណោមខេត្ត ៤ក្នុងនោះព្រះសីហនុ កោះកុង កំពត និងកែប ដែលជាខេត្តមានគមនាគមន៍ដូចជា ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ហើយរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងចំនួន៣ រួមមានតំបន់ឧស្សាហកម្មដឹកជញ្ជូន ទីក្រុងសមាហរណកម្ម និងហិរញ្ញវត្ថុអន្តរជាតិ និងតំបន់ទេសចរណ៍ជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី