SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

KOICA របស់កូរ៉េ នឹងជួយកម្ពុជា ពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងកសាងកេរ្តិ៍ឈ្មោះម៉ាក


KOICA របស់កូរ៉េ នឹងជួយកម្ពុជា ពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងកសាងកេរ្តិ៍ឈ្មោះម៉ាក
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-25

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-25

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ គម្រោងស្តីពី «មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា» (NTMC) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នឹងជួយកម្ពុជាពង្រឹងប្រព័ន្ធសេវាឌីជីថលចុះបញ្ជីម៉ាក និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់កម្ពុជា។ នេះជាការលើកឡើងរបស់លោកស្រី CHOI Moon Jung នាយិកា KOICA ប្រចាំកម្ពុជា។

ក្នុងពិធីបិទការចុះសិក្សាគម្រោង NTMC នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកស្រី CHOI Moon Jung បានលើកឡើងបន្ថែមថា គម្រោងនេះ នឹងជួយកម្ពុជាលើកកម្ពស់ការចុះបញ្ជីម៉ាក ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងពង្រឹងកិច្ចការពារកម្មសិទ្ធិបញ្ញានៅកម្ពុជា។ ជាមួយគ្នានេះ លោកស្រី CHOI Moon Jung បានអរគុណចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសនាយកដ្ឋានកម្មសិទ្ធិបញ្ញា និងនាយកដ្ឋានពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការ និងសម្របសម្រួលដល់ជំនាញការរបស់ KOICA ក្នុងការចុះសិក្សាគម្រោងខាងលើ និងការជួបប្រជុំពិភាក្សារវាងជំនាញការកូរ៉េជាមួយក្រសួងស្ថាប័នពាក់ព័ន្ធផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្ម បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើទំនើបកម្មប្រព័ន្ធឌីជីថលនានា ដើម្បីឆ្លើយតបទៅនឹងការផ្តល់សេវាសាធារណៈជូនសាធារណជន សំដៅធានាបានការផ្តល់សេវាមានភាពរហ័ស ចំណាយពេលវេលាតិច កាត់បន្ថយចំណាយ និងមានតម្លាភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី