2024-04-24
ទូច សូរិយា
2024-04-24
ទូច សូរិយា
ភ្នំពេញ៖ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) រៀបចំយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២ម៉ឺនគ្រាប់ ដើម្បីដាំក្នុងសហគមន៍ព្រៃឈើចំនួន៣ នៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារ ចាប់ផ្ដើមពីខែមេសា រហូតដល់ខែមិថុនា។ នេះបើតាមការចុះផ្សាយរបស់ អង្គការAFD នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។
យុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២ម៉ឺនគ្រាប់នេះ ធ្វើឡើងដើម្បីប្រមូលគ្រាប់ត្នោតមកដាំតាមព្រំប្រទល់ព្រៃសហគមន៍ និងបង្កើនពហុប្រយោជន៍ក្នុងសហគមន៍ទាំងជីវៈចម្រុះ សេដ្ឋកិច្ច សង្គម ការប្រែប្រួលអាកាសធាតុ និងជាសកម្មភាពដ៏ល្អក្នុងការចូលរួមជួយដល់ការបង្កើនសុវត្ថិភាពដល់ព្រៃសហគមន៍។
យុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២ម៉ឺនគ្រាប់ ដើម្បីដាំក្នុងសហគមន៍ព្រៃឈើចំនួន៣ នៅក្នុងខេត្តកំពង់ធំ និងខេត្តព្រះវិហារនេះ រួមមាន៖ សហគមន៍ព្រៃឈើអូរសោម សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ និងសហគមន៍សាមគ្គីត្រពាំងទឹម។ អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ បានអំពាវនាវដល់សាធារណជន សមាជិកសហគមន៍ព្រៃឈើទាំងអស់ ចូលរួមយុទ្ធនាការប្រមូលគ្រាប់ត្នោតចំនួន ២ម៉ឺនគ្រាប់ ដើម្បីយកមកដាំតាមព្រំប្រទល់ព្រៃសហគមន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី