SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គយ៖ ការព្យាករចំណូលត្រឹមត្រូវ អាចកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលកើតមានពីវិបត្តិហិរញ្ញវត្ថុ ឬផលរំខានពាណិជ្ជកម្ម


គយ៖ ការព្យាករចំណូលត្រឹមត្រូវ អាចកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលកើតមានពីវិបត្តិហិរញ្ញវត្ថុ ឬផលរំខានពាណិជ្ជកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2024-10-31

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-10-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ការព្យាករចំណូលត្រឹមត្រូវ នឹងអាចជួយកំណត់នូវអត្តសញ្ញាណ និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច ដែលអាចកើតមានពីវិបត្តិហិរញ្ញវត្ថុ ឬផលរំខានពាណិជ្ជកម្មផ្សេងៗ។ នេះបើតាមប្រសាសន៍របស់ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងសិក្ខាសាលាស្តីពី ការព្យាករណ៍ចំណូល និងការសិក្សាការផ្លាស់ប្តូររចនាសម្ព័ន្ធកៀរគរចំណូលរបស់កម្ពុជា៖ បញ្ហាប្រឈម និងឱកាស «Forecasting and Modelling Cambodia’s Structural Transformation and Revenue Mobilization: Challenges and Opportunities» លោក សែ សុឃន បន្ថែមថា សិក្ខាសាលានេះ គឺផ្តោតលើបញ្ហាប្រឈម ដើម្បីកែសម្រួលគោលនយោបាយ និងសកម្មភាពនានា ក្នុងគោលដៅកាត់បន្ថយហានិភ័យ ដែលអាចកើតមានឡើងពីផលអវិជ្ជមានផ្សេងៗ។

សិក្ខាកាម បានចែករំលែកយោបល់ពាក់ព័ន្ធនឹងការព្យាករចំណូល ដែលអាចជួយឱ្យការរៀបចំផែនការប្រមូលចំណូល និងការរៀបចំថវិកាចំណាយប្រកបដោយប្រសិទ្ធភាព និងអាចជៀសវាងឱនភាពសារពើពន្ធ។ សិក្ខាសាលានេះ បានផ្តល់នូវចំណេះដឹងបន្ថែមអំពីការព្យាករ ការរៀបចំគំរូលើការផ្លាស់ប្ដូររចនាសម្ព័ន្ធ និងការប្រមូលចំណូលរបស់កម្ពុជា សម្រាប់ឈានទៅដល់ការបែងចែកធនធានប្រកបដោយប្រសិទ្ធភាព ក្នុងការធានាផ្តល់សេវាសាធារណៈរបស់រដ្ឋាភិបាល។

សិក្ខាសាលា ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងគម្រោង EU-German GATE/GIZ ដល់មន្រ្តីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងគោលបំណង៖ ១. វាយតម្លៃផលប៉ះពាល់ ដែលអាចកើតមានឡើងលើការរីកចម្រើននៃវិស័យឧស្សាហកម្មក្នុងស្រុក, ២.ពិភាក្សាអំពីគន្លឹះនៃនិន្នាការចំណូលពន្ធ ដែលប្រមូលពីពាណិជ្ជកម្មអន្តរជាតិ និងវិស័យឧស្សាហកម្មក្នុងស្រុក ក្នុងរយៈពេលមធ្យម និងរយៈពេលវែង និង៣. ការធ្វើគំរូ និងការព្យាករណ៍សំខាន់ៗដែលត្រូវបានអនុវត្ត ក្នុងការសិក្សាស្រាវជ្រាវអំពីការបើកចំហរពាណិជ្ជកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី