SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ឈរលើលេខរៀងទី៧ ជាប្រទេសនាំចេញស្រូវនិងអង្ករ ច្រើនជាងគេលើពិភពលោក


កម្ពុជា ឈរលើលេខរៀងទី៧ ជាប្រទេសនាំចេញស្រូវនិងអង្ករ ច្រើនជាងគេលើពិភពលោក
សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-05-06

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ឈរលើលេខរៀងទី៧ ជាប្រទេសនាំចេញអង្ករ និងស្រូវច្រើនជាងគេលើពិភពលោកនៅឆ្នាំ២០២៣-២០២៤ ដែលមានចំនួន ១ ៩៥០ពាន់តោន។ នេះបើតាមការចុះផ្សាយរបស់ Southeast Asia Stats នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤។

តាមការចុះផ្សាយរបស់ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ក្នុងមួយឆ្នាំ កម្ពុជា ផលិតស្រូវបានជាង ១២លានតោន ឬជាអង្ករជាង ៧លានតោន ដែលចំនួននេះលើសពីតម្រូវការក្នុងស្រុកប្រមាណ ៥០ភាគរយ។ ក្នុងរយ:ពេល ៤ខែ នៃឆ្នាំ២០២៤ នេះបរិមាណដែលកម្ពុជា នាំចេញមានការកើនឡើងជាង ៣០ភាគរយ បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នានៅឆ្នាំ២០២៣។

ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ បានបញ្ជាក់បន្ថែមថា វិស័យស្រូវអង្ករកម្ពុជា មិនត្រឹមតែជោគជ័យក្នុងការផលិតស្បៀងសម្រាប់ធានាសន្តិសុខស្បៀងជូនជាតិនោះទេ គឺថែមទាំងរួមចំណែកដល់សន្តិសុខស្បៀងពិភពលោកផងដែរ។ គោលដៅទៅមុខរបស់យើង គឺបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ជាពិសេសគាំទ្រឱ្យមានការបង្កើនប្រាក់ចំណូលជូនកសិករអ្នកផលិតស្បៀង។

បើតាម Southeast Asia Stats បានបញ្ជាក់ថា ប្រទេសដែលនាំអង្ករច្រើនជាងគេគឺ ទី១. ប្រទេសឥណ្ឌា ចំនួន ១៦ ៥០០ពាន់តោន, ទី២. ប្រទេសថៃ ចំនួន ៨ ២០០ពាន់តោន, ទី៣. ប្រទេសវៀតណាម ចំនួន ៧ ៦០០ពាន់តោន, ទី៤. ប្រទេសប៉ាគីស្ថាន ចំនួន ៥០០០ ពាន់តោន, ទី៥. សហរដ្ឋអាម៉េរិក ចំនួន ២ ៦៧៥ ពាន់តោន, ទី៦. ប្រទេសចិន ចំនួន ២ ២០០ ពាន់តោន, ទី៧. ប្រទេសកម្ពុជា ចំនួន ១ ៩៥០ពាន់តោន, ទី៨. ប្រទេសមីយ៉ាន់ម៉ា ចំនួន១ ៨០០ពាន់តោន, ទី៩. ប្រទេសប្រេស៊ីល ចំនួន ១ ៣០០ ពាន់តោន និងទី១០. ប្រទេសអ៊ុយរូហ្គាយ ចំនួន៩៥០ ពាន់តោន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី