2024-09-10
គិត បុប្ផា
2024-09-10
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ៤៤រូប ដើម្បីបង្រៀនជំនាញឌីជីថលដល់សិស្សានុសិស្សថ្នាក់ទី៤ ទី៥ និងទី៦ នៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងរាជធានី-ខេត្តចំនួន៩។ នេះបើតាមការចុះផ្សាយរបស់ក្រសួងប្រៃសណីយ៍ នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
បុគ្គលិកជាប់កិច្ចសន្យាទាំង ៤៤រូប នឹងត្រូវជ្រើសរើសតាមគោលដៅ ដូចជាភ្នំពេញចំនួន៤រូប, កំពង់ចាម ៥រូប, សៀមរាប ៥រូប, កណ្តាល ៥រូប, តាកែវ ៧រូប, ព្រៃវែង ៤រូប, កំពង់ឆ្នាំងចំនួន ៥រូប, កំពង់ស្ពឺ ៥រូប និងកោះកុងចំនួន ៥រូប។ ចំពោះបេក្ខភាព ដែលត្រូវជ្រើសរើស គឺត្រូវចូលរួមសហការយ៉ាងសកម្ម ជាមួយក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល ដោយគោរពតាមកម្មវិធីថ្នាក់រៀន ត្រូវវាយតម្លៃ និងវាស់វែងវឌ្ឍនភាពរបស់សិស្ស ផ្តល់មតិ និងផ្តល់ដំណោះស្រាយតាមតម្រូវការនៃការរៀនសូត្ររបស់សិស្ស។
បុគ្គលិកជាប់កិច្ចសន្យា ត្រូវរៀបចំ និងបង្រៀនមុខវិជ្ជាជំនាញឌីជីថល សម្រាប់ថ្នាក់ទី៤ ទី៥ និងទី៦ ស្របតាមការកំណត់ របស់ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល, សម្របសម្រួលការរៀន និងជំរុញការគិត វិភាគបញ្ហា ផ្តល់ដំណោះស្រាយ និងមានជំនាញធ្វើការជាក្រុមនៅក្នុងថ្នាក់ និងសិក្សាស្រាវជ្រាវរកវិធីសាស្ត្របង្រៀនល្អៗ និងថ្មីៗ។ បេក្ខជន ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាព័ត៌មាន ឬជំនាញពាក់ព័ន្ធ, បញ្ចប់សាលាគរុកោសល្យ ឬកំពុងបំពេញមុខងារជាគ្រូបង្រៀននៅតាមរាជធានី-ខេត្តខាងលើ, មានចំណេះដឹងភាសាអង់គ្លេស និងអាចប្រើប្រាស់កម្មវិធី Microsoft Office ច្បាស់លាស់ និងមានបទពិសោធពាក់ព័ន្ធនឹងការអប់រំបច្ចេកវិទ្យាឌីជីថល។
បេក្ខជនត្រូវមានឆន្ទៈ និងក្រមសីលធម៌បំពេញការងារ, មានភាពស្មោះត្រង់ និងយកចិត្តទុកដាក់ចំពោះការងារ, មានភាពអត់ធ្មត់ តស៊ូ និងឧស្សាហ៍ព្យាយាម, មានសមត្ថភាពបំពេញការងារដោយឯករាជ្យ និងការងារជាក្រុម, មានគំនិតផ្តួចផ្តើម ច្នៃប្រឌិត និងស្រាវជ្រាវ, ទទួលយកការបណ្តុះបណ្តាលចំណេះដឹងបន្ថែម និងទទួលយកភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីអ្នកគ្រប់គ្រង និងគោរពបទបញ្ជាផ្ទៃក្នុង និងកិច្ចសន្យាប្រចាំឆ្នាំរបស់ក្រុមការងាររៀបចំថ្នាក់រៀនឌីជីថល។
បេក្ខភាព ដែលជាប់ជាបុគ្គលិកជាប់កិច្ចសន្យា នឹងបានប្រាក់បៀវត្ស និងប្រាក់ឧបត្ថម្ភប្រចាំខែស្របតាមសមត្ថភាព បទពិសោធ និងគុណវុឌ្ឍរបស់បេក្ខជន និងទទួលបានចំណេះដឹង និងជំនាញឯកទេសថ្នាក់ទីជីថលបន្ថែមតាមរយៈការបណ្តុះបណ្តាលរបស់ក្រុមការងារបច្ចេកទេសរៀបចំថ្នាក់រៀនឌីជីថល និងការណែនាំរបៀបអនុវត្តការងារជាក្រុម។
បេក្ខជន ដែលចាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំតាមរយៈតំណភ្ជាប់ https://go.gov.kh/mptc/dgtrecruitment និងភ្ជាប់មកជាមួយសំណុំឯកសារពាក់ព័ន្ធផ្សេងៗ ចាប់ពីថ្ងៃទី៦ កញ្ញា ដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី។ ជាមួយគ្នានេះ បេក្ខជនដែលបានជាប់ដំណាក់កាលសម្រាំងជ្រើសរើស (Shortlist) នឹងត្រូវបានទាក់ទងឱ្យមកធ្វើបទបង្ហាញ ឬសម្ភាសជាមួយគណៈកម្មការជ្រើសរើស។ សម្រាប់ព័ត៌មានបន្ថែម អាចទាក់ទងតាមរយៈលេខ ០៩៩ ៨៩៦ ៦៦៩ / ០៨១ ៥២៣ ០០៨ / ០៩៦ ២៧៩ ២១៧០ / ០១២ ៦៩៧ ៧៧៣៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី