2024-05-10
គិត បុប្ផា
2024-05-10
គិត បុប្ផា
ភ្នំពេញ៖ «កំពង់ផែ» ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការសម្របសម្រួលពាណិជ្ជកម្មជាតិ និងអន្តរជាតិ រួមទាំងការទាក់ទាញភ្ញៀវទេសចរ ការបង្កើតការងារដល់ប្រជាពលរដ្ឋ និងការតភ្ជាប់កំពង់ផែក្នុងប្រទេសទៅកាន់កំពង់ផែក្នុងតំបន់ និងពិភពលោក។
ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងបន្តក្នុងកិច្ចពិភាក្សាពិសេសអំពី «ស្ថានភាពនៃការអភិវឌ្ឍ និងការធ្វើប្រតិបត្តិការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត» ថា បច្ចុប្បន្ន កម្ពុជា មានកំពង់ផែនិងចំណតផែសរុបចំនួន ១១៩កន្លែង។ ក្នុងនោះ មានកំពង់ផែអន្តរជាតិចំនួន ២កន្លែង គឺកំពង់ផែស្វយ័តភ្នំពេញ ដែលជាកំពង់ផែទឹកសាប និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រ។ កំពង់ផែនិងចំណតផែសរុបចំនួន ១១៩កន្លែងនេះ មានកំពង់ផែ និងចំណតផែនៅតាមដងទន្លេចំនួន ៨៨កន្លែង និងនៅតាមឆ្នេរសមុទ្រមានចំនួន៣៤កន្លែង។
ក្នុងកិច្ចពិភាក្សាជាមួយឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ក្រសួងសាធារណការ កំពុងរៀបចំផែនការមេកំពង់ផែនៅកម្ពុជា ទោះបីកម្ពុជាមានកំពង់ផែច្រើនក៏ពិតមែន ប៉ុន្តែក៏នៅមិនទាន់ឆ្លើយតបគ្រប់គ្រាន់ទៅនឹងតម្រូវការជាក់ស្តែងតាមភូមិសាស្រ្តរបស់ប្រទេសកម្ពុជានៅឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី