2025-11-02
ទូច សូរិយា
2025-11-02
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញពីសក្តានុពលរបស់កម្ពុជា ជាពិសេសក្នុងវិស័យឧស្សាហកម្មកែច្នៃ ថាមពលបៃតង ហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់កម្ពុជា ជាច្រកតភ្ជាប់ទៅកាន់ទីផ្សារក្នុងតំបន់អាស៊ាន និងពិភពលោកដល់ឥស្សរជននយោបាយសំខាន់ៗតំណាងឱ្យទីក្រុងម៉ុងត្រេអាល់ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់កាណាដា និងទាក់ទាញឱកាសវិនិយោគពីក្រុមហ៊ុនកាណាដា។
ក្នុងកម្មវិធីទទួលទានអាហារថ្ងៃត្រង់ធុរកិច្ច ដើម្បីបង្កើនបណ្តាញទំនាក់ទំនងរវាងសហគមន៍ធុរកិច្ចកម្ពុជា និងកាណាដា ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធានានូវសន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ច តាមរយៈការអនុវត្តកំណែទម្រង់រដ្ឋបាល សេវាសាធារណៈ និងការចាប់យកឌីជីថលូបនីយកម្មផងដែរ៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី