2025-01-01
គិត បុប្ផា
2025-01-01
គិត បុប្ផា
ភ្នំពេញ៖ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ស្នើឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម (SMEs) វិនិយោគិន សមាជិកសហគ្រិនវ័យក្មេង រួមគ្នាសិក្សាស្វែងរកដំណោះស្រាយពីបញ្ហាប្រឈម និងបន្តអភិវឌ្ឍន៍សមត្ថភាព និងឯកទេសនីយកម្មឱ្យទាន់ការវិវត្តន៍របស់វិទ្យាសាស្រ្ត បច្ចេកវិទ្យា សេដ្ឋកិច្ច-សង្គម ដើម្បីប្រកួតប្រជែង ក្នុងយុគសម័យឌីជីថល។
ក្នុងពិធីបើក «ទិវាសហគ្រិនភាពកម្ពុជា ឆ្នាំ២០២៤» ក្រោមប្រធានបទ «វិនិយោគលើសហគ្រិនវ័យក្មេងដើម្បីសេដ្ឋកិច្ចថាមវន្ត និងបរិយាប័ន្ន» លោកជំទាវ ចម និម្មល លើកឡើងថា ភាគីពាក់ព័ន្ធ ត្រូវរួមសហការគ្នាប្រកបដោយភាពបុរេសកម្ម និងអន្តរសកម្មបំផុតក្នុងការចាប់យកនូវកាលានុវត្តភាពជាសក្តានុពល ដើម្បីជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងលើកកម្ពស់សុខមាលភាពសង្គមឱ្យកាន់តែប្រសើរ។
លោកជំទាវរដ្ឋមន្ត្រី ចម និម្មល បន្តថា ប្រធានបទនៃទិវាសហគ្រិនភាពកម្ពុជាឆ្នាំនេះ បានបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សហគ្រិនវ័យក្មេង ក្នុងការបង្កើតការប្រកួតប្រជែងលើអាជីវកម្ម ពាណិជ្ជកម្មប្រកបដោយការច្នៃប្រឌិត បណ្តុះនូវឯកទេសនិងជំនាញជាក់លាក់ ក្តាប់បាននូវឱកាសថ្មីៗ នៃការធ្វើធុរកិច្ចនិងវិនិយោគ ជាពិសេសការធ្វើការពាណិជ្ជូបនីយកម្មឌីជីថល។ លោកជំទាវ ចម និម្មល បន្ថែមថា វេទិកានេះ នឹងផ្តល់នូវសារសំខាន់ជាសារវន្ត ទាំងលើការចែករំលែកព័ត៌មាន បទពិសោធល្អៗពីវាគ្មិននិងតួអង្គពាក់ព័ន្ធ ព្រមទាំងកសាងនូវបណ្តាញទំនាក់ទំនងគ្នាកាន់តែប្រសើរ ដល់អ្នកចូលរួមទាំងអស់ផងដែរ។
លោកជំទាវ ចម និម្មល មានប្រសាសន៍ថា សហគ្រិនវ័យក្មេងប្រកបដោយថាមវន្ត និងវិស័យឯកជន ដែលរឹងមាំ គឺជាតួអង្គដែលមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ព្រោះសហគ្រិន ម្ចាស់អាជីវកម្ម និងវិស័យឯកជន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចកម្ពុជា។ គួរបញ្ជាក់ថា «ទិវាសហគ្រិនភាពកម្ពុជា ២០២៤» ត្រូវបានរៀបចំឡើងដោយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនភាពសកល-កម្ពុជា (GEN Cambodia) និងស្ថាប័នរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍ នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។ ទិវានេះ តែងតែត្រូវបានប្រទេសជាច្រើនរៀបចំឡើងរៀងរាល់ចុងឆ្នាំដូចៗគ្នា ប្រមាណជាជាង ២០០ប្រទេស ហើយមានអ្នកចូលរួមសរុបប្រហែល ១០លាននាក់ ដើម្បីចូលរួមលើកកម្ពស់សហគ្រិនភាព ក៏ដូចជាផ្សារភ្ជាប់បណ្ដាញសហគ្រិនដែលមានសក្ដានុពល និងវិនិយោគិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី