2024-09-23
SME News
2024-09-23
SME News
ភ្នំពេញ៖ កម្ពុជា បានសម្រេចជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទីជាលើកដំបូង ចំនួន២តោន នៃផលិតផលគ្រាប់ស្វាយចន្ទី ដែលបានបញ្ជាទិញចំនួន ២០០តោនក្នុងមួយឆ្នាំ ទៅកាន់ខេត្តហឺណាន ប្រទេសចិន។
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ ថា ការសម្រេចបានជាជំហានដំបូងចំនួន២តោននេះ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំប្រកបចំនួន២លើក ក្នុងខែកក្កដា និងខែសីហា អំពីកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មដំណាំ កម្ពុជា-ចិន។ ភាគីដែលជំរុញកិច្ចសហការនោះ មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងពាណិជ្ជកម្ម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស (Cambodia Angkor Air) និងភាគីអ្នកបញ្ជាទិញ (Jian Yu Zhou Heng Trading)។
ការនាំចេញគ្រាប់ស្វាយចន្ទីជំហានដំបូង ២តោន ទៅកាន់ទីផ្សារខេត្តហឺណាន ប្រទេសចិន កើតចេញពីការដាក់ចេញគោលនយោបាយ ការណែនាំ និងអនុវត្តតាមគោលការណ៍ស្របតាមភូគាមសុវត្ថិភាព គុណភាព និងអនាម័យ ឬការតម្រូវរបស់រដ្ឋាភិបាលចិន ឬពីសំណាក់អ្នកបញ្ជាទិញក្នុងប្រទេសចិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី