SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

AFD ត្រៀមបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា


AFD ត្រៀមបើកដំណើរការសាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-20

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-20

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សាលាវិជ្ជាជីវៈទេសចរណ៍ដំបូងគេនៅកម្ពុជា ដែលគាំទ្រ និងផ្តល់ហិរញ្ញប្បទានដោយទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) បណ្តុះបណ្តាលលើផ្នែកសេវាកម្មសណ្ឋាគារ និងស្នាក់នៅទេសចរណ៍, សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ និងផ្នែកសេវាកម្មធ្វើដំណើរ គ្រោងបើកដំណើរការសាកល្បង នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

ជាមួយគ្នានេះ សាលាវិជ្ជាជីវៈទេសចរណ៍នេះ ក៏បណ្តុះបណ្តាលផ្នែកសេវាកម្មទេសចរណ៍ ស្របតាមស្តង់ដាជាតិ និងអាស៊ាន ដោយផ្តល់នូវតម្លៃសិក្សាសមស្របតាមលទ្ធភាពសិស្ស និងនិសិ្សត ដើម្បីទទួលបាននូវជំនាញវិជ្ជាជីវៈទេសចរណ៍ប្រកបដោយគុណភាព ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្លើយតបទៅនឹងការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា។

បើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ សាលាវិជ្ជាជីវៈទេសចរណ៍ មាន ២ទីតាំង គឺនៅរាជធានីភ្នំពេញ ផ្លូវលេខ១០០៣ ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សាងសង់លើផ្ទៃដីទំហំ ៤,០០០ម² មានអគារចំនួន២ ខាងមុខ ២ជាន់ និងខាងក្រោយ ៤ជាន់ និងនៅខេត្តព្រះសីហនុ ផ្លូវសុភមង្គល ភូមិ២ សង្កាត់លេខ២ (ជាទីតាំងមន្ទីរទេសចរណ៍ខេត្ត) សាងសង់លើផ្ទៃដីទំហំ១,៧៧៥ ម៉ែត្រការ៉េ មានអាគារចំនួន១ កំពស់៤ជាន់ លយមកខាងមុខ១ជាន់។ បច្ចុប្បន្ននេះ សាលាវិជ្ជាជីវៈទាំងពីរ បានសាងសង់ចប់ជាស្ថាពរ និងបានបំពាក់សម្ភារបរិក្ខារស្ទើរតែទាំងស្រុងហើយ។

ក្នុងកិច្ចពិភាក្សាជាមួយ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងសហការីរបស់ទីភ្នាក់ងារ AFD ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអរគុណឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នា ជាពិសេសលើគម្រោងសាលាវិជ្ជាជីវៈទេសចរណ៍ដ៏មានសារសំខាន់ និងដំបូងគេបង្អស់នៅកម្ពុជា៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599