SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

គម្រោងប្រព័ន្ធធារាសាស្ត្រ ខេត្តបន្ទាយមានជ័យ នឹងកាត់បន្ថយគ្រោះធម្មជាតិដល់ពលរដ្ឋជាង ៤ម៉ឺនគ្រួសារ


គម្រោងប្រព័ន្ធធារាសាស្ត្រ ខេត្តបន្ទាយមានជ័យ នឹងកាត់បន្ថយគ្រោះធម្មជាតិដល់ពលរដ្ឋជាង ៤ម៉ឺនគ្រួសារ
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-23

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-23

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងនៅក្នុងតំបន់ និងទឹកជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ពិសេសផ្តល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣គ្រួសារ។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤។

គម្រោង IDFMP ខេត្តបន្ទាយមានជ័យនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលវស្សាសរុបប្រមាណជិត ២០ ០០០ហិកតា និងរដូវប្រាំង ៣៥០០ហិកតា ពិសេសជួយដល់ប្រជាកសិករប្រមាណ ៤២ ២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១៧ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ។ គម្រោង IDFMPនេះ ទទួលបានប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹង នៅតាមបណ្តោយព្រំដែនកម្ពុជា- ថៃ ដែលត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា៖ ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន៦ខ្សែ មានប្រវែងសរុប ៩២,៦៥គីឡូម៉ែត្រ សំណង់សិល្បការសរុបចំនួន ២០៨កន្លែង និងអាងស្តុកទឹកចំនួន ៣កន្លែង និងជួសជុលទំនប់តភ្ជាប់អាងទឹកអូរខៃដន។

គោលបំណងនៃគម្រោង IDFMP នេះ ដើម្បីបង្កើនផលិតភាពកសិកម្ម ជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិ និងបង្កើនប្រសិទ្ធភាពនៃប្រភពធនធានទឹក ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ សម្រាប់ការបង្កបង្កើនផលស្រូវ ដំណាំគ្រប់ប្រភេទ និងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយគ្នានេះ គម្រោង IDFMP នឹងកាត់បន្ថយនូវហានិភ័យបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ពិសេសនឹងក្លាយជាផ្នែកមួយដ៏សំខាន់លើកកម្ពស់ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ច៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី