SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋាភិបាល ដាក់ទិសដៅប្រែក្លាយពីកសិកម្មគ្រួសារ ទៅជាកសិកម្មទំនើបនិងកសិ-ឧស្សាហកម្មទ្រង់ទ្រាយធំ


រដ្ឋាភិបាល ដាក់ទិសដៅប្រែក្លាយពីកសិកម្មគ្រួសារ ទៅជាកសិកម្មទំនើបនិងកសិ-ឧស្សាហកម្មទ្រង់ទ្រាយធំ
សង្គមជាតិ-សេដ្ឋកិច្ច

2023-11-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2023-11-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ «ការចងក្រងជាសហគមន៍ និងការរៀបចំជាសហគមន៍កសិកម្មទំនើបរបស់កសិករ មានសារសំខាន់ណាស់សម្រាប់ការធានានូវខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធិភាព»។ នេះគឺជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យកសិកម្ម កាលពីថ្ងៃទី២០ វិច្ឆិកានេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការគិតគូរដែលយើងបានចងក្រងជារចនាសម្ព័ន្ធ ហើយដាក់គោលនយោបាយមួយក្នុងកម្មវិធីនេះ គឺការរៀបចំជាសហគមន៍កសិកម្មទំនើប។ ពាក្យថាសហគមន៍កសិកម្មទំនើប មិនមែនបានន័យថា យើងមានត្រឹមតែធនធាន មានបច្ចេកវិទ្យាទំនើបប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវទំនើបទាំងការគិត ទំនើបទាំងរបៀបរបបធ្វើការសហការគ្នាផងដែរ។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលជាកម្មវិធីគោលនយោបាយអាទិភាពនៅក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង៦ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣នេះ សម្តេចធិបតី បានបញ្ជាក់ថា៖«យើងសុខចិត្តយកលេខ១០ នៅក្នុងក្រុមលេខ១ ជាជាងយកលេខ១ ក្នុងក្រុមលេខ១០ គឺមានន័យថាយើងត្រូវវាយតម្លៃខ្លួនឯងថា កន្លងទៅយើងផលិត[ផលិតផលកសិកម្ម]តែម្នាក់ៗឯង គឺទៅអត់រួចនោះទេ។ សេដ្ឋកិច្ចមាត្រដ្ឋាន ត្រូវតែធ្វើព្រោះបើយើងគ្មានមាត្រដ្ឋាន គ្មានទំហំទេ យើងផលិតដើម្បីប្រកួតប្រជែងជាមួយអ្នកនាំចេញផ្សេងទៀតមិនបានទេ ព្រោះភាគច្រើនការប្រកួតប្រជែងនាំចេញទៅទីផ្សារស្រដៀងៗគ្នា»។

នាពិធីប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម នៅនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្ថែមថា បើមិនមានមាត្រដ្ឋាន គឺមិនមានលទ្ធភាពនៅក្នុងការយកបច្ចេកវិទ្យា និងទទួលការអន្តរាគមន៍បានល្អិតល្អន់នោះទេ។ ដូច្នេះ រដ្ឋាភិបាលក៏ពិបាកក្នុងការជួយឱ្យបានគ្រប់ជ្រុងជ្រោយដែរ។ ផ្ទុយទៅវិញ ប្រសិនបើ កសិករប្រមូលផ្តុំគ្នាបានរាប់ពាន់គ្រួសារ បង្កើតបានជាសហគមន៍មួយ ផលិតជាប្រភេទកសិកម្មតិចមុខ យើងអាចជួយជាលក្ខណៈធំបាន ដោយបង្កើតជាប្រឡាយទឹក ឬអ្វីមួយដែលរដ្ឋអាចជួយបាន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សេដ្ឋកិច្ចមាត្រដ្ឋាន គឺសំខាន់ណាស់ក្នុងការប្រកួតប្រជែង ជាពិសេស ការដាក់ទិសដៅប្រែក្លាយកសិកម្មបែបគ្រួសារ ទៅជាកសិកម្មបែបទំនើប និងកសិកម្មឧស្សាហកម្មទ្រង់ទ្រាយធំ។ ដូច្នេះ ទាមទារឱ្យកសិករនីមួយៗចូលទៅក្នុងសហគមន៍កសិកម្មទំនើប មានផ្នត់គំនិតចង់ឱ្យសហគមន៍របស់ខ្លួន មានភាពប្រកួតប្រជែង និងរួមគ្នាក្នុងកញ្ចប់គោលនយោបាយរួម ដើម្បីឱ្យតំបន់យើងក្លាយជាតំបន់ ដែលមានភាពប្រកួតប្រជែងជួយដល់សេដ្ឋកិច្ច ជួយដល់វិស័យកសិកម្មក្នុងការប្រកួតប្រជែងទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ អ៊ីចឹងការរៀបចំចងក្រងគ្នានេះសំខាន់ណាស់ ហើយការរៀបចំចងក្រងនេះ គឺមានកិច្ចការសំខាន់ត្រង់ថា វាធានានៅខ្សែចង្វាក់ផលិតកម្ម និងខ្សែចង្វាក់ផ្គត់ផ្គង់ដោយប្រសិទ្ធភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី