2025-07-07
គន ម៉េងហុង
2025-07-07
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) ណែនាំដល់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន និងក្រុមការងារបច្ចេកទេស ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលការណ៍សុវត្ថិភាពសន្តិសុខសាយប័រ ដើម្បីការពារវេបសាយ និងប្រព័ន្ធរបស់ខ្លួន ពីការវាយប្រហារដោយក្រុមអនាមិក (Hacker) ជាយថាហេតុ។
ក្នុងកិច្ចប្រជុំលើកទី៧ របស់ គ.រ.ឌ. ដើម្បីពិនិត្យលើស្ថានភាព និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងអំពីស្ថានភាពទូទៅ និងយន្តការនៃការទប់ស្កាត់ការវាយប្រហារសាយប័រ (Cyber Attack) ដែលពេលថ្មីៗនេះ វេបសាយ និងប្រព័ន្ធអនឡាញមួយចំនួនរបស់ក្រសួង ស្ថាប័ន បានរងការវាយប្រហារពីក្រុមអនាមិក (Hacker) ក្នុងទម្រង់ជាការវាយប្រហារ Distribute Denial of Service (DDoS) និងការវាយប្រហារតាមទម្រង់ផ្សេងទៀត។
កិច្ចប្រជុំខាងនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័ន និងជាអនុប្រធាន សមាជិក គ.រ.ឌ. ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងជនបង្គោលផ្នែកសន្តិសុខសាយប័រសរុបប្រមាណ ១៥០នាក់។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី