SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួលឱ្យភ្ញៀវទេសចរ


ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex ដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួលឱ្យភ្ញៀវទេសចរ
ធនាគារ-ហិរញ្ញវត្ថុ

2025-09-02

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2025-09-02

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន Travelex បានដាក់ឱ្យមានការជួញដូរប្រាក់រៀលនៅប្រទេសអូស្រ្តាលី ដើម្បីជួយសម្រួលឱ្យភ្ញៀវទេសចរអូស្រ្តាលីដែលធ្វើដំណើរមកទស្សនាកម្ពុជា និងភ្ញៀវទេសចរកម្ពុជាដែលធ្វើដំណើរទៅអូស្រ្តាលីអាចប្តូរប្រាក់រៀលយកប្រាក់ដុល្លារអូស្ត្រាលី ឬប្តូរប្រាក់ដុល្លារអូស្រ្តាលីយកប្រាក់រៀលបានងាយស្រួល ដែលនឹងរួមចំណែកជួយជំរុញភ្ញៀវទេសចរអូស្រ្តាលីឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។

ការសម្ពោធដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូររូបិយប័ណ្ណនៅបញ្ជរប្តូរប្រាក់របស់ក្រុមហ៊ុន Travelex នៅទីក្រុងមែលប៊ន ប្រទេសអូស្រ្តាលី កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នេះ បានបង្ហាញពីវត្តមានប្រាក់រៀលនៅលើតារាងជួញដូរនៅអូស្រ្តាលី ដែលបញ្ជាក់ថា ប្រាក់រៀលអាចជួញដូរលើទីផ្សារអន្តរជាតិ និងឆ្លុះបញ្ចាំងអំពីកំណើននៃជំនឿទុកចិត្ត ក៏ដូចជាការទទួលស្គាល់កាន់តែទូលំទូលាយលើប្រាក់រៀល។

គួរបញ្ជាក់ថា នេះជាលើកទីបួនហើយដែលក្រុមហ៊ុន Travelex បានសហការជាមួយធនាគារជាតិនៃកម្ពុជា ដាក់បញ្ចូលប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ បន្ទាប់ពីនៅអាកាសយានដ្ឋានឆុងជីង ទីក្រុងឆុងជីង ប្រទេសចិន អាកាសយានដ្ឋានអន្តរជាតិ Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន និងអាកាសយានដ្ឋានអន្តរជាតិ Changi ប្រទេសសិង្ហបុរី។ ធនាគារជាតិនៃកម្ពុជា នឹងបន្តសិក្សាពីលទ្ធភាពដាក់ប្រាក់រៀលក្នុងតារាងជួញដូរនៅមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀតនៅលើពិភពលោក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី