2023-10-24
SME News
2023-10-24
SME News
ភ្នំពេញ៖ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ«ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នៅព្រឹកថ្ងៃទី២៤ ខែតុលានេះ។
«មន្ទីរពេទ្យជាតិ តេជោសន្តិភាព» មានអគារចំនួន ១១អគារ ក្នុងនោះរួមមាន៖ អគាររដ្ឋបាលនិងផ្គត់ផ្គង់, អគារស្នាក់នៅសម្រាប់បុគ្គលិក, អគារសម្រាកព្យាបាលនិងសង្គ្រោះបន្ទាន់, អគារសម្រាកព្យាបាលជំងឺកម្រិតធ្ងន់ H1 និង H2, អគារសម្រាកព្យាបាលកម្រិតស្រាល H3 H4 H5 H6 និង H7 ដែលមានសមត្ថភាពទទួលអ្នកជំងឺបានចំនួន ៩,៤៩៦គ្រែ។
សូមបញ្ជាក់ដែរថាមន្ទីរពេទ្យនេះ បានរៀបចំពិធីក្រុងពាលីតាមបែបសាសនាក្នុងការសង់សាង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតនៅភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ សង់សាងដោយក្រុមហ៊ុន ស៊ីជេអ៊ីស៊ី CJEC.Co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី