2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
2024-09-10
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងធនាគារជាតិនៃកម្ពុជា ឯកភាពគ្នាបន្តកិច្ចសហការ និងពិនិត្យលទ្ធភាពក្នុងក្របខ័ណ្ឌប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការវិនិយោគនៅកម្ពុជា ក៏ដូចជាតភ្ជាប់ប្រព័ន្ធនានាដើម្បីបម្រើប្រយោជន៍សាធារណៈ។ នេះបើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាជាមួយឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន CDC លោក អេង សុភា ប្រធាននាយកដ្ឋានសេវាធនាគាររបស់ធនាគារជាតិ បានបង្ហាញអំពីប្រព័ន្ធធនាគារអនឡាញ(OBS) និងប្រព័ន្ធបាគង ជូនដល់មន្ត្រីជំនាញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ បានលើកឡើងអំពីវឌ្ឍនភាពថ្មីៗរបស់ CDC លើកិច្ចការងារពាក់ព័ន្ធបច្ចេកវិទ្យា ដោយបានអនុវត្តស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកបច្ចេកវិទ្យាឌីជីថល ជាអាទិភាពគន្លឹះ ជាបញ្ចកោណទី៥ ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។
កិច្ចការពាក់ព័ន្ធបច្ចេកវិទ្យាដែល ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ លើកឡើងមានដូចជា៖ ការដាក់ចេញឱ្យប្រើប្រាស់សាកល្បងផ្ទៃក្នុងប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ឬ ប្រព័ន្ធ cdcIPM ។ ក្នុងជំនួបនេះ លោក អេង សុភាព ក៏បានបញ្ជាក់ពីព័ត៌មានជាមូលដ្ឋានរបស់ប្រព័ន្ធទាំងពីរ បានចូលរួមបម្រើដល់ប្រយោជន៍ និងការតភ្ជាប់លើវិស័យហិរញ្ញវត្ថុ ធនាគារ ពិសេសជួយសម្រួលដល់កិច្ចការងារផ្ទេរ និងទូទាត់សាច់ប្រាក់បានយ៉ាងល្អប្រសើរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី