2024-06-10
ទូច សូរិយា
2024-06-10
ទូច សូរិយា
ភ្នំពេញ៖ ក្នុងខែឧសភា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៥ ដែលមានទុនវិនិយោគសរុបប្រមាណជាង ២៤៦លានដុល្លារ។ បើតាមការចុះផ្សាយរបស់ CDC នាថ្ងៃទី១០ មិថុនា បានបញ្ជាក់ថា គម្រោងវិនិយោគចំនួន២៥ ដែល CDC អនុម័តនេះ មានគម្រោងថ្មីចំនួន២៤ និងគម្រោងពង្រីកផលិតកម្មចំនួន១ ដែលអាចបង្កើតការងារបានប្រមាណ ១៥ពាន់កន្លែង។
តាមសេចក្តីប្រកាសរបស់ CDC ក្នុងចំណោមគម្រោងវិនិយោគចំនួន២៥នេះ គម្រោងវិនិយោគដែលមាន ទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៧គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែឧសភា ស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានដូចជា៖ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនីខេត្តកំពង់ឆ្នាំង មានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណជាង៦៥លានដុល្លារ អាចបង្កើតការងារបាន ៣៥កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រស្ល និងកែច្នៃលោហធាតុ មានទីតាំងស្ថិតនៅភូមិតាន ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទំហំវិនិយោគប្រមាណជាង ២៦លានដុល្លារ និងអាចបង្កើតការងារបាន ៣១៧កន្លែង និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតបំពង់ទីបដែក ដែលមានទីតាំងនៅភូមិអូរត្រជាក់ចិត្ត ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណជាង ១៦លានដុល្លារ និងបង្កើតការងារបាន ២២៩កន្លែង។
ចំពោះ គម្រោងវិនិយោគដែលលេចធ្លោនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មាន គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាំងស៊ូ ផ្លូវជាតិលេខ៦ ក្នុងទុនវិនិយោគចំនួន ២៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦៨៤កន្លែង។ ក្នុងខែឧសភា ឆ្នាំ២០២៤នេះ ការវិនិយោគមកពីប្រទេសចិន គឺស្ថិតនៅលំដាប់លេខរៀងទី១ បានរួមចំណែកជិត៥០% នៃទុនវិនិយោគសរុប ខណៈដែលការវិនិយោគក្នុងស្រុកមានប្រមាណជិត ៣១%នៃទុនវិនិយោគសរុប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី