SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើកទឹកចិត្តឱ្យមានការវិនិយោគរបស់អង់គ្លេសបន្ថែមទៀត នៅកម្ពុជា


ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន លើកទឹកចិត្តឱ្យមានការវិនិយោគរបស់អង់គ្លេសបន្ថែមទៀត នៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-02

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-02

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទឹកចិត្តឱ្យមានការវិនិយោគរបស់អង់គ្លេសបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តម ប្រាក់ សុខុន លើកឡើងដូច្នេះ ក្នុងជំនួបជាមួយ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។

ក្នុងជំនួប ដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូតចក្រភពអង់គ្លេស ផ្លាស់ប្តូរទស្សនៈគ្នាលើមធ្យោបាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរ បានពិភាក្សាជំរុញទំនាក់ទំនងពាណិជ្ជកម្ម តាមរយៈការវិនិយោគរបស់អង់គ្លេស រួមទាំងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសបៃតងដំបូងរបស់កម្ពុជា និងគម្រោងនានាដូចជាអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលរចនាដោយក្រុមហ៊ុនអង់គ្លេស Foster + Partners។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានសាទរចំពោះកំណើនចំនួនភ្ញៀវទេសចរអង់គ្លេសមកកាន់កម្ពុជា និងបានឯកភាពក្នុងការរិះរកមធ្យោបាយពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។ លើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឯកឧត្តម ប្រាក់ សុខុន អរគុណចំពោះការគាំទ្រដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា រួមទាំងវិស័យ អប់រំ ការថែទាំសុខភាព និងការដោះមីន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការបើក សាកលវិទ្យាល័យអង់គ្លេសដំបូងគេ (សាកលវិទ្យាល័យ ដឺ ម៉ុងហូត) នៅកម្ពុជា និងបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការអប់រំ និងកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើងថែមទៀតផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី