SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនម៉ាឡេស៊ី ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា


ក្រុមហ៊ុនម៉ាឡេស៊ី ស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍ ដើម្បីរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-03

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-03

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេសម៉ាឡេស៊ី ស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍ លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា។ លោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. បានលើកឡើងថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក និងបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។

ចំពោះ ព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិ ដែលលោក Michael Cheow ស្នើសុំខាងលើ មានឈ្មោះថា ÇThe Kingdom’s Grand Prix & GalaÈ ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិចំនួន៣ ធំៗ គឺ៖ ១. មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា។

២.ការប្រណាំងទូកល្បឿនលឿនអាជីព ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន និង៣.ការប្រណាំងរថយន្តកម្រិត GT (Grand Touring)​ ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។ ឯកឧត្តម ហួត ហាក់ ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ី ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី