2025-06-23
គិត បុប្ផា
2025-06-23
គិត បុប្ផា
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ប្រកាសជើងហោះហើរថ្មី រវាងទីក្រុងភ្នំពេញ និងប៉េណាងប្រទេសម៉ាឡេស៊ី នឹងចាប់ផ្តើមដំណើរការ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ជាមួយនឹងកាលវិភាគហោះហើរ ២ដង ក្នុងមួយសប្តាហ៍ នៅរៀងរាល់ថ្ងៃព្រហស្បតិ៍ និងថ្ងៃអាទិត្យ។
ក្នុងប្រទេសម៉ាឡេស៊ី សាធារណជន អាចដើរកំសាន្តតាមដងផ្លូវសិល្បៈ នៃទីក្រុង George Town គយគន់ទេសភាពដ៏ស្រស់ត្រកាលពីលើភ្នំប៉េណាង ទស្សនាប្រាសាទ Kek Lok Si ដ៏ខ្ពស់សន្លឹម ហើយពិសាអាហារឆ្ងាញ់ៗនៅ Gurney Drive និង New Lane Hawker Center។
ចំពោះសំបុត្រយន្តហោះរវាងភ្នំពេញ-ប៉េណាង សាធារណជន អាចកក់បានតាមរយៈលេខ +៨៥៥ ៩៦ ៨៥២ ៥៥៥៥ និង +៨៥៥ ២៣ ៩០១ ៨៨៦ និង គេហទំព័រ៖ www.cambodia-airways.com៕
នាំមកជូនដោយ