SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ជំរុញកិច្ចសហការជាមួយថៃ វាស់វែង និងបោះបង្គោលព្រំដែន ក្រៅពីតំបន់មុំបី


សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ជំរុញកិច្ចសហការជាមួយថៃ វាស់វែង និងបោះបង្គោលព្រំដែន ក្រៅពីតំបន់មុំបី
សង្គមជាតិ-សេដ្ឋកិច្ច

2025-06-08

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-06-08

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា បន្តសហការជាមួយភាគីថៃ ជំរុញការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនប្រទេសទាំងពីរ ដែលនៅសេសសល់ ក្រៅពីតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ (JBC) កម្ពុជា-ថៃ។ នេះបើតាមប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ កម្ពុជា ដោះស្រាយបញ្ហានេះ ដោយឈរលើយន្តការចំនួន៣ រួមមានយន្តការបច្ចេកទេស, យន្តការអន្តរជាតិ និងយន្តការយោធា ដោយក្នុងនោះកម្ពុជា ប្រកាន់ខ្ជាប់នូវគោលជំហររក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ។ លើសពីនេះ ការសម្រេចចិត្តរបស់កម្ពុជា ដើម្បីយកបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែននៅតំបន់ទាំងនោះ ដោយសន្តិវិធីឱ្យបានឆាប់ចប់ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាអោយនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កអោយកើតមានជាជម្លោះប្រដាប់អាវុធសារជាថ្មី។

កម្ពុជា ក៏បន្តទំនាក់ទំនងជាមួយថៃ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។ បើតាមប្រសាសន៍របស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី យន្តការបច្ចេកទេស គឺជាការខិតខំដោះស្រាយព្រំដែន តាមបែបបច្ចេកទេស ស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរលើផែនទី ដែលគណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ចំណែកយន្តការអន្តរជាតិ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ និងយន្តការយោធា គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើមានការឈ្លានពានបូរណភាពទឹកដី៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី