2024-01-05
SME News
2024-01-05
SME News
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសម្រេចបង្កើតក្រុមអ្នកនាំពាក្យរបស់ខ្លួន ដើម្បីទាក់ទង និងឆ្លងឆ្លើយជាមួយបណ្តាក្រុមអ្នកសារព័ត៌មាន។ នេះបើតាមសេចក្តីសម្រេចដែលចុះហត្ថលេខាដោយ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤នេះ។
បើតាមសេចក្តីសម្រេចនេះ ក្រុមអ្នកនាំពាក្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានភារកិច្ចទាក់ទង និងឆ្លើយឆ្លងឆ្លើយផ្លូវការជាមួយបណ្តាក្រុមអ្នកសារព័ត៌មាន តាមរយៈតេឡេក្រាមលេខ 087 756 272 , សហការជាមួយគ្រប់អង្គភាពគយនិងរដ្ឋាករ ដើម្បីប្រមូលព័ត៌មាននិងឯកសារពាក់ព័ន្ធ សម្រាប់រៀបចំសេចក្តីបំភ្លឺ/សេចក្តីប្រកាសព័ត៌មាន និងសម្រាប់ឆ្លើយបំភ្លឺជូនសាធារណជននិងអ្នកសារព័ត៌មាន ឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ក្រុមអ្នកនាំពាក្យគយនិងរដ្ឋាករកម្ពុជានេះ បង្កើតឡើងដើម្បីរៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងបំពេញភារកិច្ចផ្សេងទៀតតាមការកំណត់របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាផងដែរ។
សមាសភាពក្រុមអ្នកនាំពាក្យចំនួន ៩រូប ត្រូវបានឯកឧត្តមបណ្ឌិត គុណ ញឹម សម្រេចប្រកាសតែងតាំងលោក សែ សុឃន អគ្គនាយករងគយនិងរដ្ឋាករកម្ពុជា ជាប្រធាន, លោក គាំ ច័ន្ទកុសល ប្រធានលេខាធិការរដ្ឋាន ជាអនុប្រធាន និងលោក សុខ សុវិទ្យា ប្រធាននាយកដ្ឋានផែនការនិងបច្ចេកទេស ជាអនុប្រធាន ព្រមទាំងសមាជិកចំនួន ៦រូប ផ្សេងទៀត គឺលោក អ៊ីវ តាំងភា, លោក រឿន សុជាតិ, លោក ហោ ស៊ីណាត, លោក ណាំ សុលាង, លោក ហួង រតនា និងលោក ឃុត ឃុនវរៈវឌ្ឍន៍៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី