SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាលាជាតិគយកម្ពុជា ត្រូវបានអនុម័តទៅជា«មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក»


សាលាជាតិគយកម្ពុជា ត្រូវបានអនុម័តទៅជា«មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក»
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-20

ទូច សូរិយា

A+ A-

ភ្នំពេញ៖ សាលាជាតិគយរបស់កម្ពុជា ត្រូវបានអង្គការគយពិភពលោក អនុម័តទទួលស្គាល់ឱ្យក្លាយទៅជា«មជ្ឈមណ្ឌលបណ្តុះបណ្តាលកម្រិតតំបន់អាស៊ី-ប៉ាស៊ីហ្វិក» តាមរយៈការស្នើសុំរបស់ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ ការអនុម័តនេះ ធ្វើឡើងនៅក្នុងសន្និសីទ«អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់អង្គការគយពិភពលោក លើកទី២៥ ដែលប្រព្រឹត្តនៅថ្ងៃទី១៥-១៨ ខែមេសា ឆ្នាំ២០២៤ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី។

នៅក្នុងសន្និសីទនេះ ឯកឧត្តម Michael Outram អគ្គនាយកនៃកងកម្លាំងព្រំដែនប្រទេសអូស្ត្រាលី (Australia Border Force - ABF) និងជាអនុប្រធានអង្គការគយពិភពលោកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានលើកឡើងថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលគយនៃប្រទេសជាសមាជិកក្នុងតំបន់ទាំងអស់ ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការគ្នា និងបានអនុវត្តដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Regional Strategic Plan - RSP) ក្នុងគោលបំណងជំរុញកំណើនសេដ្ឋកិច្ច ការការពារសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់។

សូមជ្រាបផងដែរថា សន្និសីទ«អគ្គនាយកគយតំបន់អាស៊ី-ប៉ាស៊ីហ្វិក» របស់អង្គការគយពិភពលោក លើកទី២៥ នេះ មានគណៈប្រតិភូនៃរដ្ឋបាលគយចំនួន៣១ប្រទេស, អគ្គលេខាធិការនៃអង្គការគយពិភពលោក (WCO) ការិយាល័យកសាងសមត្ថភាពប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (ROCB/AP) និងការិយាល័យទំនាក់ទំនងបណ្ដាញព័ត៌មានសម្ងាត់ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក (RILO/AP) ចូលរួម ព្រមទាំងមានប្រទេសចំនួន៤ផ្សេងទៀតចូលរួមតាមប្រព័ន្ធ Zoom ផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី