2024-08-27
ទូច សូរិយា
2024-08-27
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសាន ឬតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ វៀតណាម(CLV-DTA) បានជួយឱ្យអ្នកនិពន្ធ កវី អ្នកសារព័ត៌មាន និស្សិត និងសិក្ខាកាម យល់ដឹងបន្ថែមអំពីភូមិសាស្ត្រ ប្រពៃណី វប្បធម៌ ការរស់នៅរបស់ពលរដ្ឋ និងការអភិវឌ្ឍរបស់ខេត្តទាំង៤ ផងដែរ។
ប្រធានសមាគមអ្នកនិពន្ធខ្មែរ បានបន្តទៀតថា៖ «ការចុះមកដល់ភូមិសាស្ត្រដោយផ្ទាល់នេះ នឹងជួយឱ្យសិក្ខាកាមប្រមាណ ១០០នាក់ ទទួលបាននូវព័ត៌មានដែលថ្មី ច្បាស់លាស់ និងជាក់ស្តែង ដើម្បីឱ្យពួកគាត់អាចយកទៅសរសេរកំណាព្យ អត្ថបទព័ត៌មាន រឿងប្រលោមលោក ចម្រោង និងអត្ថបទផ្សេងៗទៀតផងដែរ»។
ដំណើរទស្សនកិច្ចសិក្សាទៅកាន់ខេត្តចំនួន៤ នៅភូមិភាគឦសានរបស់សមាគមអ្នកនិពន្ធខ្មែរ នាថ្ងៃទី១៦ ដល់ទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ដើម្បីផ្តោតទៅលើការបង្កើតស្នាដៃថ្មីៗឱ្យកាន់តែសម្បូរបែបបន្ថែមទៀតពីខេត្តនៅភូមិភាគឦសាន ពិសេសគឺស្វែងយល់ភាពពិតជាក់ស្តែងនៅតាមតំបន់ព្រំដែន ក្នុងគោលបំណងយកទៅបញ្ចូលក្នុងស្នាដៃរបស់ខ្លួន តាមរយៈការឃើញពិត និងប្រាប់រឿងពិត។
ក្នុងដំណើរទស្សនកិច្ចនោះ ឯកឧត្តម សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ក៏បានលើកឡើងប្រាប់សិក្ខាកាមថា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណCLV គឺមានគម្រោងមួយចំនួនបានកំពុងកើតមានក្នុងខេត្តស្ទឹងត្រែង ដូចជា៖ គម្រោងហេដ្ឋារចនាសម្ព័ន្ធ, គម្រោងកសាងអាងប្រព្រឹត្តិកម្ម, គម្រោងធ្វើទីលានចាក់សំរាម ដែលមានថវិកាជាង ៥លានដុល្លារ និងគម្រោងមួយចំនួនទៀត កើតចេញអំពីថវិកាជំនួយរបស់ធនាគារពិភពលោក និងប្រទេសជប៉ុនផងដែរ។
សូមអញ្ជើញទស្សនាវីដេអូឃ្លីបខ្លី ក្នុងដំណើរទស្សនកិច្ចទស្សនកិច្ចសិក្សាទៅកាន់ខេត្តស្ទឹងត្រែង រតនគិរី ក្រចេះ និងមណ្ឌលគិរី របស់សមាគមអ្នកនិពន្ធខ្មែរ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៨ ខែសីហា ឆ្នាំ២០២៤ តទៅ៖ https://web.facebook.com/share/v/dJjKKkm7GEYztg1v/
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី