2024-04-24
SME News
2024-04-24
SME News
ភ្នំពេញ៖ គុនល្បុក្កតោរបស់ខ្មែរ និងក្បាច់គុនសាវលីញរបស់ចិន បានហាត់សមរួមគ្នា ដើម្បីត្រៀមក្នុងកម្មវិធី«ការសម្ដែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោនៅអង្គរ (When Shaolin Meets Bokator at Angkor)» ដែលរៀបចំឡើងក្រោមយុទ្ធនាការ«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន-ប្រជាជនកម្ពុជាចិន២០២៤» ថ្ងៃទី២៤ ខែមេសានេះ បរិវេណខាងជើងប្រាសាទបាយ័ន ក្នុងខេត្តសៀមរាប។
ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor នេះ រៀបចំឡើងដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន របស់ប្រទេសចិន និងខេត្តសៀមរាប របស់ប្រទេសកម្ពុជា និងបន្តជំរុញការអនុវត្ត ឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤។
ក្រសួងទេសចរណ៍ អំពាវនាវឱ្យសា្ថប័នពាក់ព័ន្ធ សមាគមទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយ គ្រប់មធ្យោបាយ និងគ្រប់រូបភាព ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើន ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាបឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី