SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ចុះ MOU ជាមួយម៉ាឡេស៊ី ជំរុញកិច្ចសហការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់


កម្ពុជា ចុះ MOU ជាមួយម៉ាឡេស៊ី ជំរុញកិច្ចសហការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់
ធនាគារ-ហិរញ្ញវត្ថុ

2024-02-28

ទូច សូរិយា

ធនាគារ-ហិរញ្ញវត្ថុ

2024-02-28

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលម៉ាឡេស៊ី បានចុះអនុស្សរណៈយោគយល់ជាមួយគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ លើកកម្ពស់នវានុវត្តន៍ហិរញ្ញវត្ថុ និងការទូទាត់ឆ្លងដែនជាមួយគ្នា ប្រកបដោយប្រសិទ្ធភាពនិងសុវត្ថិភាព និងជាពិសេស ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងធុរជនរបស់ប្រទេសទាំងពីរ។

តាមការចុះផ្សាយរបស់ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៧ កុម្ភៈ កិច្ចសហប្រតិបត្តិការនេះ បានគ្របដណ្តប់លើទម្រង់ជាច្រើន ក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់នៃប្រទេសទាំងពីរ រាប់បញ្ចូលទាំងការតភ្ជាប់ការទូទាត់ក្នុងស្រុក ដើម្បីបើកលទ្ធភាពដល់ការទូទាត់ឆ្លងដែនតាម QR Code ។ ពិសេស ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរ អាចធ្វើការទូទាត់ដោយស្កេន QR Code ទៅវិញទៅមក។ លើសពីនេះ ប្រជាពលរដ្ឋ អាចប្រើប្រាស់រូបិយវត្ថុក្នុងស្រុកសម្រាប់ការទូទាត់ និងជួយគាំទ្រដល់យន្តការកិច្ចសហការ ត្រួតពិនិត្យការទូទាត់ឆ្លងដែន ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាព។

ចំពោះ សកម្មភាពពាណិជ្ជកម្ម និងវិស័យទេសចរវិញ ការចុះ MOU នេះ នឹងជួយទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់ ក្នុងនោះពាណិជ្ជករទូទាត់រាយនៃប្រទេសទាំងពីរ ទទួលយកការទូទាត់តាម QR Code ប្រមាណ ៥លានទីតាំង រាប់បញ្ចូលទាំងអាជីវកម្មខ្នាតតូច នឹងទទួលបាននូវអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការនេះ។ ជាមួយគ្នានេះ ការចុះ MOU រវាងភាគីទាំងពីរ គឺជាជំហានថ្មីមួយក្នុងគំនិតផ្តួចផ្តើមតភ្ជាប់ប្រព័ន្ធទូទាត់ក្នុងតំបន់អាស៊ាន ដែលស្របទៅនឹងទិសដៅជាយុទ្ធសាស្ត្ររបស់ប្រទេស G20 ក្នុងការលើកកម្ពស់ប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែន។

ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាល ធនាគារកណ្ដាលម៉ាឡេស៊ី បានបញ្ជាក់ថា៖«អនុស្សរណៈយោគយល់នេះ បានឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់ធនាគារកណ្តាលទាំងពីរ ក្នុងការលើកកម្ពស់ប្រតិបត្តិការទូទាត់ឆ្លងដែន ការផ្ទេរប្រាក់ និងការទូទាត់ដោយប្រើប្រាស់រូបិយវត្ថុជាតិ។ កិច្ចសហការនេះ នឹងជាកម្លាំងចលករមួយក្នុងការជំរុញនវានុវត្តន៍ និងសមាហរណកម្មហិរញ្ញវត្ថុ នឹងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់»។

សម្រាប់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានបន្ថែមថា៖«ពិធីនាថ្ងៃនេះ ជាការបោះជំហានដ៏សំខាន់មួយ ដើម្បីឆ្ពោះទៅរកការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ធនាគារកណ្តាលទាំងពីរ។ កិច្ចសហការនេះ នឹងជំរុញនវានុវត្តន៍ហិរញ្ញវត្ថុ និងកែលម្អប្រព័ន្ធទូទាត់ឆ្លងដែន សំដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងបរិយាបន្នហិរញ្ញវត្ថុរបស់ប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុក្នុងស្រុក ស្របតាមគោលដៅរបស់អាស៊ាន»៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី