SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា-ហ្វីលីពីន ជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម នៅគោលដៅទេសចរណ៍សំខាន់ៗ


កម្ពុជា-ហ្វីលីពីន ជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែម នៅគោលដៅទេសចរណ៍សំខាន់ៗ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-22

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-22

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា-ហ្វីលីពីន នឹងជំរុញការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមទៀតរវាងគោលដៅទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ។ នេះបើតាមការពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។

នៅក្នុងកិច្ចពិភាក្សានេះ ឯកឧត្តម ហួត ហាក់ និងលោកជំទាវ MA. ESPERANZA CHRISTINA GARCIA FRASCO ក៏បានឯកភាពគ្នាជំរុញការរៀបចំកិច្ចប្រជុំក្រុមការងារទេសចរណ៍រួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ហ្វីលីពីនក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

ជាមួយគ្នានេះ កម្ពុជា-ហ្វីលីពីន ក៏បានពិនិត្យលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នា ដើម្បីពន្លឿនការចុះហត្ថលេខាលើកម្មវិធីអនុវត្តអនុស្សរណៈយោគយល់គ្នានេះក្នុងពេលដ៏ឆាប់ខាងមុខ។ គួរបញ្ជាក់ថា ក្នុងជំនួបភាគីទាំងពីរ គឺដើម្បីពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា-ហ្វីលីពីន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី