SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

CDC ស្នើឱ្យក្រុមហ៊ុនសម្លៀកបំពាក់អាម៉េរិកម៉ាក Levi’s ពង្រីកវិសាលភាពវិយោគនៅកម្ពុជា


CDC ស្នើឱ្យក្រុមហ៊ុនសម្លៀកបំពាក់អាម៉េរិកម៉ាក Levi’s ពង្រីកវិសាលភាពវិយោគនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-09-25

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-09-25

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជំរុញឱ្យក្រុមហ៊ុន Levi Strauss & Co ដែលជាក្រុមហ៊ុនសម្លៀកបំពាក់លំដាប់ពិភពលោករបស់អាម៉េរិក និងមានម៉ាកសញ្ញា Levi's ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគ និងពង្រីកវិសាលភាពផលិតកម្មនៅកម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានប្រាប់តំណាងក្រុមហ៊ុន Levi Strauss & Co ពីកិច្ចសម្របសម្រួលលើការងារវិនិយោគពីសំណាក់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីពាក់ព័ន្ធ ដែលអាចធានាបាននូវបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះបំផុត។ នាឱកាសនោះដែរ តំណាងក្រុមហ៊ុន Levi Strauss & Co បានលើកឡើងពីសាវតាររបស់ក្រុមហ៊ុន និងតម្រូវការនានា ដែលជាមូលដ្ឋានដល់ការសម្រេចចិត្ត ដើម្បីពង្រីកអាជីវកម្ម ដូចជាការប្រើប្រាស់ថាមពលស្អាត សំដៅធានាដល់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងកិច្ចពិភាក្សា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានបង្ហាញពីបច្ចុប្បន្នភាពការផលិត និងផ្គត់ផ្គង់ថាមពលនៅប្រទេសកម្ពុជា ដែលក្នុងនោះ ៦២%នៃថាមពលសរុប បានប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់ គឺជាប្រភេទថាមពលស្អាត និងកកើតឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី