SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើយុទ្ធសាស្ត្រនៃការផលិតបែបណា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទី?


តើយុទ្ធសាស្ត្រនៃការផលិតបែបណា ដើម្បីប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទី?
A+ A-

ភ្នំពេញ៖ ដើម្បីសម្រចនូវចក្ខុវិស័យ និងគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក គឺត្រូវផ្តោតសំខាន់លើការលើកកម្ពស់ផលិតភាពនៃវិស័យស្វាយចន្ទី យកចិត្តទុកដាក់ និងជំរុញការកែលម្អការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីៗប្រកបដោយនវានុវត្តន៍ កសិកម្មសរីរាង្គការរៀបចំផែនការដាំដុះទៅតាមតម្រូវការទីផ្សារ។

ជាមួយគ្នានេះ ត្រូវកំណត់តំបន់ដាំដុះ កែលម្អការគ្រប់គ្រងនិងការប្រើប្រាស់ដី ពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យពូជដំណាំ និងការប្រើប្រាស់យន្តូបនីយកម្ម កសិកម្មនិងបច្ចេកវិទ្យាក្រោយប្រមូលផលឱ្យបានល្អប្រសើរ។ ទន្ទឹមនឹងនេះ ដើម្បីរក្សាកំណើនឱ្យមានចីរភាពលើវិស័យ ស្វាយចន្ទី គឺចាំបាច់ត្រូវជំរុញឱ្យមានកំណើននៃការដាំដុះ ដោយប្រើប្រាស់ពូជដែលមានគុណភាពខ្ពស់ (គ្រាប់ធំ) ធន់ទៅនឹងការបំផ្លាញពីសមាសភាពចង្រៃនិងការប្រែប្រួលអាកាសធាតុ និងមានកម្រិតសំណល់គីមីអប្បបរមា អនុលោមទៅតាមស្តង់ដារបស់ប្រទេសនាំចូល។

ចំពោះ ផែនការប្រមូលផលនិងកែច្នៃ ការគ្រប់គ្រងគុណភាពនិងការគ្រប់គ្រងហានិភ័យ ក៏ត្រូវមានគោលដៅកំណត់ជាមុនក្នុងការសហការអនុវត្តដូចជា កម្មវិធីដាំដុះ វិធីប្រមូលផល និងថ្លៃដើមផលិតកម្ម។ ក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជនជាមួយដៃគូអភិវឌ្ឍន៍នានាត្រូវបន្តសហការ ដើម្បីអនុវត្តការបណ្តុះបណ្តាលសមត្ថភាព ដល់មន្ត្រីជំនាញ ផលិតករ(ខ្នាតតូច មធ្យម និងខ្នាតធំ) និងសហគមន៍ កសិកម្មឱ្យយល់ដឹងជាសាធារណៈ អំពីការអភិវឌ្ឍវិស័យកសិកម្ម និងលើកកម្ពស់ការវិនិយោគពីវិស័យឯកជន លើខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មតាមយន្តការភាពជាដៃគូរវាងរដ្ឋនិងឯកជន ឱ្យមានលក្ខណៈប្រទាក់ក្រឡាក្នុងការស្វែងរកទីផ្សារថ្មីៗបន្ថែមសម្រាប់ផលិតផលស្វាយចន្ទី៕

ប្រភពពីសៀវភៅ៖ គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី