2024-06-28
ទូច សូរិយា
2024-06-28
ទូច សូរិយា
ភ្នំពេញ៖ វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ កំពុងសិក្សាសមិទ្ធិលទ្ធកម្មលើគម្រោងកែច្នៃប្រេងសម្បកគ្រាប់ស្វាយចន្ទីទៅជាជីវថាមពល និងជីសរីរាង្គនៅកម្ពុជា។ នេះជាការលើកឡើងរបស់គណៈប្រតិភូវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ក្នុងជំនួបជាមួយអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងជំនួបពិភាក្សាការងារនេះ គណៈប្រតិភូវិទ្យាស្ថានថាមពលកូរ៉េ ក៏បានស្នើសុំសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការកែច្នៃថង់ប្លាស្ទីកទៅជាប្រេងឥន្ធនៈ និងជាដំណោះស្រាយសម្រាប់បញ្ហាសំរាមថែមទៀតផង។ ជាមួយគ្នានេះ អ្នកឧកញ៉ា លឹម ហេង ក៏បានជំរុញឱ្យវិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ស្វែងរកដៃគូសហការបន្ថែមទៀត ដើម្បីទាញអត្ថប្រយោជន៍កាន់តែច្រើនដល់សេដ្ឋកិច្ចប្រទេសរវាងប្រទេសកូរ៉េ និងកម្ពុជា។
បើតាមការចុះផ្សាយរបស់សភាពាណិជ្ជកម្មកម្ពុជា នាថ្ងៃទី២៤ មិថុនានេះ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះ បានលើកទឹក និងគាំទ្រ ដល់ការស្រាវជ្រាវថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវថាមពលកូរ៉េ ព្រមទាំងគម្រោងកែច្នៃប្រេងពីសម្បកគ្រាប់ស្វាយចន្ទី និងគម្រោងកែច្នៃសំរាមប្លាស្ទីកជាថាមពលឥន្ធនៈទៀតផង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី