2023-08-16
SME News
2023-08-16
SME News
ភ្នំពេញ៖ ទំពាំងបារាំង ជាដំណាំបន្លែមួយប្រភេទដែលមានអាយុកាលដាំដុះវែង អាចចាប់ផ្តើមប្រមូលផលក្រោយពីដាំដុះបាន ៥-៦ខែ និងអាចប្រមូលផលបានរហូតដល់១៥-២០ឆ្នាំ ប៉ុន្តែ ត្រូវទុកចន្លោះតែងដើមចាប់ពី ៣-៤ខែម្តង។ ដំណាំទំពាំងបារាំងនេះ ភាគច្រើនមានដាំដុះនៅខេត្តប៉ៃលិន បាត់ដំបង ត្បូងឃ្មុំ កំពង់ឆ្នាំង និងខេត្តតាកែវជាដើម។ កសិករ លឹម សុភាព ដែលនៅក្នុងខេត្តប៉ៃលិន បានប្រាប់បទពិសោផ្ទាល់ខ្លួនដល់ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តប៉ៃលិន ដែលត្រូវបានក្រសួងកសិកម្មចុះផ្សាផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ថា ការចំណាយការដាំដុះទំពាំងបារាំងលើផ្ទៃដី ២,៤០០ម៉ែតក្រឡា ជាមួយនឹងដើមទុនជាង៩លានរៀល សម្រាប់ការចំណាយលើការរៀបប្រព័ន្ធស្រោចស្រព សម្ភារៈ កម្លាំងពលកម្ម និងជីជាដើម។
សម្រាប់ការដាំដុះលក្ខណៈអាជីវកម្ម ដំណាំនេះត្រូវការផ្ទៃដីដាំដុះធំជាងដំណាំបន្លែទូទៅ ព្រោះហេតុថាក្នុងមួយគុម្ពអាចប្រមូលផលបានត្រឹម ១-៥ដើមក្នុងមួយដង ហើយត្រូវចំណាយដើមទុនច្រើនសម្រាប់ការដាំដុះដំបូង។ កសិករដែលបានដាំដុះបន្លែទំពាំងបារាំង បានអះអាងថាកាលពីមុនដំបូងពេលគេមិនទាន់ស្គាល់រាងពិបាកលក់ តែមកដល់បច្ចុប្បន្នបន្លែទំពាំងមានទីផ្សារល្អ ងាយស្រួលលក់ និងមានតម្លៃថ្លៃ ទំពាំងមួយគីឡូក្រាមមានតម្លៃចាប់ពី ១១,០០០ទៅ ១៣,០០០រៀល អាស្រ័យទៅតាមរដូវកាល។
ចំពោះការដាំដុះ និងថែទាំដំណាំទំពាងបារាំងនេះ គឺតម្រូវឱ្យមានដីដែលល្អសម្រាប់ការដាំដុះ ដែលជាប្រភេទដីមិនជាំទឹក ហើយវាមិនត្រូវការសារធាតុចិញ្ចឹមច្រើនដូចដំណាំផ្សេងៗទៀតទេ ហើយធន់នឹងអាកាសធាតុរាំងស្ងួត។ ប៉ុន្តែ វាទាមទារការថែទាំយកចិត្តទុកដាក់ខ្ពស់ ប្រើប្រាស់កម្លាំងពលកម្មច្រើនសម្រាប់សម្អាតស្មៅជាប្រចាំ ស្រោចស្រព និងការប្រមូលផលពន្លករៀងរាល់ថ្ងៃ មិនអាចទុកពន្លកទំពាំងឱ្យចាស់បានទេត្រូវដកចេញពីគុម្ព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី