2025-02-14
គិត បុប្ផា
2025-02-14
គិត បុប្ផា
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលដឹកនាំដោយ ឯកឧត្តម ហែម វណ្ណឌី បានបើកកិច្ចប្រជុំពិភាក្សាអំពីយន្តការគាំទ្រ និងការបន្តរៀបចំអត្ថប្រយោជន៍ពាក់ព័ន្ធនឹងពន្ធដារ ការអភិវឌ្ឍជំនាញ សេវាហិរញ្ញវត្ថុ សេវាគាំពារសង្គម និងបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) ដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះហើយ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានអំពាវនាវឱ្យក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បង្កើនយុទ្ធនាការផ្សព្វផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ ដែលនឹងអនុវត្តសាកល្បងក្នុងភូមិសាស្ត្រខេត្តកំពង់ធំជាដើម ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងប្រទេស។ ឯកឧត្តម ហែម វណ្ណឌី ក៏បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចនានា ជំរុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
កិច្ចប្រជុំ ដែលបានពិនិត្យការអនុវត្តវិធានការគន្លឹះទាំង៤៥ និងកំណត់បញ្ហាប្រឈមមួយចំនួន នៃការអនុវត្តយុទ្ធសាស្ត្រជាតិក្នុងចំណោមក្រសួង-ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម ហែម វណ្ណឌី លើកឡើងថា គិតត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថ្នាលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យចុះឈ្មោះចំនួន ១១, ៤៤៧ ដែលភាគច្រើនស្ថិតនៅភ្នំពេញ។
គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ រៀបចំយុទ្ធនាការផ្សព្វផ្សាយ ដែលមានការចូលរួមពីអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ១,៥០០ នាក់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ គណៈកម្មាធិការ ក៏គ្រោងរៀបចំយុទ្ធនាការស្រដៀងគ្នានេះនៅខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ និងខេត្តសៀមរាប កំពង់ស្ពឺ កំពង់ធំ និងខេត្តផ្សេងៗទៀតជាបន្តបន្ទាប់ផងដែរ។ គួរបញ្ជាក់ថា គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏កំពុងរៀបចំប្រព័ន្ធពិនិត្យតាមដាន និងវាយតម្លៃ ដើម្បីតាមដានសូចនាករសំខាន់ៗ ពង្រឹងគណនេយ្យភាព និងត្រៀមរបាយការណ៍វឌ្ឍនភាពដើម្បីដាក់ជូនរាជរដ្ឋាភិបាល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី