SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សាច់បង្កកនាំចូលពីហូឡង់ និងចិន ជាង៣ពាន់តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល


សាច់បង្កកនាំចូលពីហូឡង់ និងចិន ជាង៣ពាន់តោន ត្រូវបានមន្ត្រីជំនាញដុតកម្ទេចចោល
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-21

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ចុងស្លាបមាន់ និងផលិតផលគ្រឿងក្នុងជ្រូកបង្កក ដែលនាំចូលពីប្រទេសហូឡង់ និងប្រទេសចិនចំនួន៣ ១៩៥គីឡូក្រាម ត្រូវបានមន្ត្រីគយតំបន់១ នៃអគ្គនាយកដ្នានគយ និងរដ្ឋាករកម្ពុជា សហការជាមួយមន្រ្តីរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំសាខារាជធានីភ្នំពេញ ដុតកម្ទេចចោល កាលពីរសៀលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២៤។

មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានបញ្ជាក់ថា ផលិតផលគ្រឿងក្នុងជ្រូក និងបំណែកសាច់មាន់បង្កក ដែលដុតចោលជាង ៣តោន នៅទីលានចាក់សំរាមក្នុងខណ្ឌដង្កោរាជធានីភ្នំពេញ នេះ ជាទំនិញល្មើសពីសេចក្តីជូនដំណឹងស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿងក្នុង និងសាច់បង្កក។

តាមការចុះផ្សាយរបស់ ក.ប.ប. នាថ្ងៃទី១៩ កក្កដា បានឱ្យដឹងថា ក្រោយពន្យល់ណែនាំអំពីនីតិវិធី ម្ចាស់ទំនិញបានឯកភាពឱ្យដុតកម្ទេចចោលនូវផលិតផលសាច់បង្កកនិងគ្រឿងក្នុងជ្រូក រួមមាន៖ ចុងស្លាបមាន់ សរុប ២ ១៩០គីឡូក្រាម និងពោះវៀនជ្រូក ដែលមានទម្ងន់សរុប ១ ០០៥គីឡូក្រាម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី