SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រុមហ៊ុនជប៉ុនចំនួន២៦ ចង់វិនិយោគលើវិស័យកសិកម្ម កែច្នៃម្ហូបអាហារ និងវារីវប្បកម្មនៅកម្ពុជា


ក្រុមហ៊ុនជប៉ុនចំនួន២៦ ចង់វិនិយោគលើវិស័យកសិកម្ម កែច្នៃម្ហូបអាហារ និងវារីវប្បកម្មនៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-20

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-20

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនចំនួន២៦ មានបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងវិស័យវារីវប្បកម្ម។ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី លើកឡើងដូច្នេះ ក្នុងជំនួបជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។

ក្រៅពីការវិនិយោគ ក្នុងដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជា ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានបន្ថែមថា ថា សមាគមបានខិតខំផ្សព្វផ្សាយពីសក្កានុពលកម្ពុជា ដើម្បីទាក់ទាញវិនិយោគិនជប៉ុន ពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) មកវិនិយោគនៅកកម្ពុជា ព្រមទាំងប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហការជាមួយកម្ពុជាលើវិស័យឧស្សាហកម្ម និងអភិវឌ្ឍធនធានមនុស្សផងដែរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការជំរុញប្រភេទក្រុមហ៊ុន SME ជប៉ុន មកវិនិយោគនៅកម្ពុជានេះ គឺស្របទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ និងលើកកម្ពស់ SME នៅកម្ពុជា ក្នុងការបង្កើតទៅជាខ្សែច្រវាក់ផលិតកម្មមួយសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក។ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងពីគោលនយោបាយ និងវិធានការនានា ដើម្បីលើកទឹកចិត្ត និងធានាបរិស្ថានធុរកិច្ច និងការវិនិយោគ និងភាពប្រកួតប្រជែងរបស់កម្ពុជា។

ពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម និងការអភិវឌ្ឍធនធានមនុស្សរបស់សមាគម ប្រមុខរាជរដ្ឋាភិបាល បានជំរុញឱ្យសមាគមជប៉ុន-កម្ពុជា ពិភាក្សាជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរៀបចំផែនការឱ្យបានច្បាស់លាស់ស្របទៅនឹងតម្រូវការជាក់ស្តែង។ នេះបើតាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី