2025-04-11
គិត បុប្ផា
2025-04-11
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមប្រធានាធិបតី Donald J. Trump ប្រកាសព្យួរការអនុវត្តពន្ធគយបដិការ មកត្រឹម អត្រា ១០% ក្នុងរយៈពេល ៩០ថ្ងៃ សម្រាប់គ្រប់ប្រទេស ដែលបានស្នើសុំចរចាស្វែងរកដំណោះស្រាយ ជាមួយអាម៉េរិក រួមមានកម្ពុជា ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សេតវិមាន កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥។
សេចក្តីប្រកាសព័ត៌មាន ដែលចុះផ្សាយដោយក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា អត្រាពន្ធគយបដិការ ៤៩% សម្រាប់កម្ពុជា នឹងអនុវត្តមកត្រឹមអត្រា ១០% ប៉ុណ្ណោះ។ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានចម្លើយជាវិជ្ជមានពីភាគីអាម៉េរិកលើសំណើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម បន្ទាប់ពីរាជរដ្ឋាភិបាល បានដាក់ចេញនូវការឆ្លើយតបភ្លាមៗ ដែលបង្ហាញសុច្ឆន្ទៈស្នើសុំបើកការចរចាស្វែងរកដំណោះស្រាយរួម និងបញ្ចុះពន្ធគយពីអាត្រា ៣៥% មកត្រឹម ៥% លើ ១៩ក្រុមមុខទំនិញ របស់អាម៉េរិកនាំចូលមកកម្ពុជា។
សូមជម្រាបថា ក្រុមការងារអន្តរក្រសួង-ស្ថាប័នចំពោះកិច្ច ដែលដឹកនាំដោយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងភាគីសហរដ្ឋអាម៉េរិក នឹងបើកការចរចានាពេលឆាប់ៗ ខាងមុខនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី