SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

«ខេត្តព្រះសីហនុ» នឹងត្រូវអភិវឌ្ឍន៍ជាច្រកទ្វារអន្តរជាតិ ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំក្នុងតំបន់អាស៊ាន


«ខេត្តព្រះសីហនុ» នឹងត្រូវអភិវឌ្ឍន៍ជាច្រកទ្វារអន្តរជាតិ ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំក្នុងតំបន់អាស៊ាន
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-12

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សេចក្តីព្រាង «ផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង» និង «ផែនការសកម្មភាព» បានរៀបចំរួចរាល់ និងត្រៀមដាក់ឱ្យរាជរដ្ឋាភិបាលអនុម័តដើម្បីអនុវត្តនាពេលខាងមុខ។ សេចក្តីព្រាងផែនការនេះ បានបង្ហាញថា រដ្ឋាភិបាលនឹងអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាច្រកទ្វារអន្តរជាតិរបស់ប្រទេសកម្ពុជា ប៉ូលអភិវឌ្ឍន៍ជាតិ និងទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន។

សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង (គ.ស.ផ.) បានឱ្យដឹងថា ការប្រែក្លាយខេត្តមួយនេះទៅជាច្រកទ្វារអន្តរជាតិនេះ ដោយរដ្ឋាភិបាលនឹងប្រែក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនពហុមធ្យោបាយ និងឡូជីស្ទីក, មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។

ចំណែកការប្រែក្លាយខេត្តព្រះសីហនុទៅជាប៉ូលអភិវឌ្ឍន៍ជាតិនេះ គឺរដ្ឋាភិបាលនឹងប្រែក្លាយជាគោលដៅទេសចរណ៍ឆ្នេរសមុទ្រ និងប្រជុំកោះលំដាប់សកលលោក, មជ្ឈមណ្ឌលជាតិនៃការអភិវឌ្ឍឧស្សាហកម្ម និងមជ្ឈមណ្ឌលជាតិសម្រាប់នវានុវត្តន៍បច្ចេកវិទ្យា។ លើសពីនេះ រដ្ឋាភិបាលនឹងធ្វើឱ្យខេត្តមួយនេះក្លាយជាទីក្រុងធំមួយនៅក្នុងតំបន់អាស៊ាន ជាមួយនឹងកិត្តិនាមជាទីក្រុងគំរូបៃតងប្រកបដោយចីរភាព, ចម្រុះវប្បធម៌ និងឆ្លាតវៃ។

កិច្ចប្រជុំ ដែលដឹកនាំដោយ ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ឧបនាយកមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថាផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង នឹងអនុវត្តជាពីរដំណាក់កាល។ តាមការចុះផ្សាយរបស់ក្រសួងសេដ្ឋកិច្ច ដំណាក់កាលទី១ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ ដែលផ្តោតលើការធ្វើសមាហរណកម្មខេត្តព្រះសីហនុទៅក្នុងប្រព័ន្ធពាណិជ្ជកម្មក្នុងតំបន់, ការពង្រីកមុខងារភស្តុភារកម្ម និងវិស័យទេសចរណ៍ ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវទីក្រុងចាស់ និងអភិវឌ្ឍន៍តំបន់ថ្មីរួមទាំងការទាក់ទាញការវិនិយោគ ដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ។

ដោយឡែក ដំណាក់កាលទី២ គឺអនុវត្តចាប់ពីឆ្នាំ២០២៩ ដល់ឆ្នាំ២០៣៨ ខេត្តព្រះសីហនុនឹងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារជាតិ និងជាទីក្រុងមជ្ឈមណ្ឌលក្នុងតំបន់លើវិស័យហិរញ្ញវត្ថុ ពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម ការដឹកជញ្ជូន និងបច្ចេកវិទ្យា។ ខេត្តមួយនេះ ក៏ត្រូវអភិវឌ្ឍន៍ខ្លួនទៅជាទីក្រុងពហុមុខងារ ដែលសមស្របសម្រាប់សហគ្រិនភាព ទីក្រុងបៃតង និងទីក្រុងឆ្លាតវៃ ព្រមទាំងជាខេត្តដែលមានចំណូលខ្ពស់ប្រកបដោយវិបុលភាព៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី