SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ជប៉ុន ផ្តល់ថវិកាជាង៧៦ម៉ឺនដុល្លារ សាងសង់ដំបូលទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង


ជប៉ុន ផ្តល់ថវិកាជាង៧៦ម៉ឺនដុល្លារ សាងសង់ដំបូលទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង
សង្គមជាតិ-សេដ្ឋកិច្ច

2024-03-22

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-03-22

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្តល់ជំនួយឥតសំណងចំនួន ៧៦ ៣៣៣ដុល្លារ សម្រាប់សាងសង់ដំបូលនៅទីលានបាល់បោះរទេះជនពិការ ក្នុងខេត្តបាត់ដំបង។ បើតាមការចុះផ្សាយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ជំនួយនេះ ត្រូវបានផ្តល់ជូនសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា(CWBF)។

ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌គូសាណូណិ ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យ នឹងចូលរួមចំណែកនាំឱ្យក្រុមកីឡាបាល់បោះរទេះជនពិការ ទទួលបានលទ្ធផលកាន់តែល្អប្រសើរជាងមុនក្នុងការប្រកួតអន្តរជាតិនានា និងទាក់ទាញចំណាប់អារម្មណ៍របស់មនុស្សឱ្យចូលរួមលេងកីឡាកាន់តែច្រើន ដើម្បីនាំមកនូវសង្គមដែលមានសុខភាពល្អនាពេលអនាគត។ នេះជាការលើកឡើងរបស់ ឯកអគ្គរាជទូត អ៊ូអិណុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។

ជំនួយដែលនឹងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជា ឱ្យកាន់តែស៊ីជម្រៅនេះ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២១ ខែមីនា ដោយ លោកឯកអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងអ្នកម្នាង ស៊ីសុវត្ថិ កន្ធីរ៉េត ប្រធានសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា(CWBF)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី