2024-05-28
ទូច សូរិយា
2024-05-28
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងរៀបចំពិព័រណ៍កសិកម្ម «ភូមិកសិផលខ្មែរ» និងវេទិកាពិភាក្សា «រសជាតិកសិផល» រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១-២ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃទី២៧ ឧសភា ការរៀបចំពិព័រណ៍កសិកម្ម និងវេទិកាពិភាក្សានេះ ធ្វើឡើងដើម្បីបំផុសស្មារតីជាតិនិយម ជួយដល់កសិករខ្មែរ និងជំរុញការគាំទ្រកសិផលខ្មែរឱ្យបានកាន់តែខ្លាំងបន្ថែមទៀត ក្នុងចំណោមអ្នកទទួលទាន និងអ្នកប្រើប្រាស់។ ពិព័រណ៍នេះ នឹងផ្ដល់ឱកាសឱ្យភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិតនិងអ្នកទទួលទិញ និងពិភាក្សាអំពីការប្រើប្រាស់កសិផលក្នុងស្រុកក្នុងការផ្គត់ផ្គង់នៅក្នុងពិធីបុណ្យផ្សេងៗ។
ពិព័រណ៍ដែលក្រសួងកសិកម្ម រៀបចំឡើងនៅផ្សារទំនើបជីបម៉ុង ម៉េហ្គាម៉ល ២៧១ ចំនួន ២ថ្ងៃនេះ សាធារណជន អាចចូលរួមដោយសេរី និងមានការប្រគំុតន្ត្រីរបស់តារាចម្រៀង អ្នកនាង មាស សុខសោភា និងព្រះនាង នរោត្តម ជេនណា។ ជាមួយគ្នានេះ ក្រសួងកសិកម្ម បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមឱ្យបានកោះករ ដើម្បីចូលរួមលើកទឹកចិត្តកសិករខ្មែរ គាំទ្រកសិផលក្នុងស្រុក កាត់បន្ថយការនាំចូល និងលើកកម្ពស់សេដ្ឋកិច្ចជាតិ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី