2024-04-19
ទូច សូរិយា
2024-04-19
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Royal Railway Cambodia (RRC) ជាក្រុមហ៊ុនផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវដែក ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនរ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាទិញក្បាលម៉ាស៊ីនរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងពីប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័រហ្វេសប៊ុករបស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៨ មេសា។
ក្បាលរថភ្លើងល្បឿនលឿនចំនួន ១១គ្រឿងនេះ កំពុងតែដឹកជញ្ជូនតាមកប៉ាល់មកកាន់ប្រទេសកម្ពុជា នឹងគ្រោងមកដល់កម្ពុជានៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ ក្បាលរថភ្លើងដឹកល្បឿនលឿនប្រភេទ DMU (Diesel Multiple Unit) ទាំងនោះ ជាប្រភេទរថភ្លើងដែលអាចដំណើរការបានដោយខ្លួនឯង ពោលគឺមិនចាំបាច់ប្រើក្បាលម៉ាស៊ីនរថភ្លើង សម្រាប់អូសទាញទូររថភ្លើងនោះទេ។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផន រឹម បានបញ្ជាក់ថា លក្ខខណ្ឌនៃការប្រើប្រាស់ គឺត្រូវធ្វើឡើងឱ្យស្របទៅនឹងបរិបថផ្លូវដែកនៅកម្ពុជា។ ឯកឧត្តម ផន រឹម បានបង្ហាញពីសុទិដ្ឋិនិយម ចំពោះគម្រោងធ្វើឱ្យប្រសើរឡើង នៃវិស័យដឹកជញ្ជូនផ្លូវដែករបស់កម្ពុជា ទាំងកម្រិតសុវត្ថិភាព ល្បឿន និងប្រសិទ្ធភាព នៃការដឹកជញ្ជូន ដែលមានតម្លៃថោកនិងប្រកួតប្រជែងលើវិស័យឡូជីស្ទីក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី