2024-07-20
ដេប៉ាលីយែរ ម៉ារីលីណា
2024-07-20
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ វិទ្យាស្ថាន ប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ប្រកាសជ្រើសរើសសិស្សានុសិស្សក្រីក្រចំនួន៣៥០នាក់ ឱ្យចូលរៀនថ្នាក់ត្រៀម(ថ្នាក់ពន្លឿន) និងថ្នាក់ជំនាញ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ការផ្តល់អាហារូបករណ៍នេះ សម្រាប់មុខជំនាញប្រមាណ៤០ ដែលស្ថិតនៅក្នុងផ្នែកបដិសណ្ឋារកិច្ច, ពាណិជ្ជសាស្រ្ត, សំណង់, មេកានិច និងភាពយន្ត។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថាន PSE ដែលផ្សាយឡើងវិញ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ លក្ខខណ្ណនៃការជ្រើសរើសអាហារូបកណ៍នេះ ត្រូវឱ្យបេក្ខជនភ្ជាប់មកជាមួយសៀវភៅគ្រួសារ, អត្តសញ្ញាណបណ្ណ, សំបុត្រកំណើត(ថតចម្លង), លិខិតបញ្ជាក់ការសិក្សាពីសាលា (ថតចម្លង), រូបថត(១០x១៥) របស់បេក្ខជនជាមួយគ្រួសារ និងលំនៅឋានចំនួន៤សន្លឹក បរិយាកាសក្នុងផ្ទះ១ និងបរិវេណជុំវិញច្រកចេញច្រកចូលផ្ទះ និងលិខិតបញ្ជាក់ភាពក្រីក្រត្រឹមមេភូមិដែលបេក្ខជនកំពុងរស់នៅ។
សេចក្តីប្រកាសដដែលបានបញ្ជាក់អំពីកាលបរិច្ឆេទឈប់ទទួលពាក្យនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ការដាក់ពាក្យបេក្ខជនអាចស្នើសុំនៅនាយកដ្ឋានអប់រំ និងសង្គម របស់អង្គការដើម្បីភាពញញឹមនៃកុមារ ដែលមានទីតាំងស្ថិតនៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីថ្ងៃចន្ទ-សុក្រ ម៉ោង៨:00ព្រឹក-៥:០០រសៀល។ សម្រាប់ព័តមានបន្ថែមអាចទំនាក់ទំនងតាមលេខទូរសព្ទ៖ 077 777 175 ឬហ្វេសប៊ុកផេក (PSE-Pour un Sourire d’Enfant -Cambodia)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី