SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ជំរុញវិទ្យាស្ថាន CDRI បង្កើតផែនការសេដ្ឋកិច្ច និងកាត់បន្ថយចំណាយសម្រាប់កសិករ


រដ្ឋមន្ត្រីកសិកម្ម ជំរុញវិទ្យាស្ថាន CDRI បង្កើតផែនការសេដ្ឋកិច្ច និងកាត់បន្ថយចំណាយសម្រាប់កសិករ
A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញឱ្យវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) បង្កើតផែនការដែលគិតគូរពីប្រសិទ្ធភាពសេដ្ឋកិច្ច និងកាត់បន្ថយចំណាយមិនចាំបាច់ផ្សេងៗរបស់ប្រជាកសិករ ដើម្បីទទួលបានផលចំណេញពីកសិផល ជាជាងការលក់វត្ថុធាតុដើម ដែលនាំឱ្យបាត់បង់តម្លៃបន្ថែម។

ក្នុងជំនួបជាមួយវិទ្យាស្ថាន CDRI នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែនាំឱ្យវិទ្យាស្ថាន CDRI យកចិត្តទុកដាក់ស្វែងយល់ពីតម្រូវការចាំបាច់ និងកង្វល់នានារបស់កសិករ។ ឯកឧត្តម ឌិត ទីណា ក៏បានណែនាំអំពីបច្ចេកទេសឱ្យចំគោលដៅ មានភាពប្រាកដនិយម ដែលពង្រីកទំហំនៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាឱ្យប្រជាកសិករទទួលបានផលចំណេញ ប្រកបដោយនិរន្តរភាពផងដែរ។

ឯកឧត្តម ឌិត ទីណា បានលើកទឹកចិត្តឱ្យតំណាងវិទ្យាស្ថាន CDRI គិតគូរឱ្យច្បាស់លាស់រាល់ការអនុវត្តគម្រោងនានារបស់ខ្លួន ដោយត្រូវមានទិសដៅរួមគ្នា ពិសេសត្រូវគិតគូរពីនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ដែលធ្វើយ៉ាងណាឱ្យប្រជាកសិករ មានហូប មានប្រើ មានបាន និងមានរហូត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី