2024-04-24
គិត បុប្ផា
2024-04-24
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា បានអនុម័ត ២៦៨គម្រោង ក្នុងនោះមាន ២៤៧ជាគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន២៦ ដែលមានដើមទុនសរុប ៤ ៩០០លានដុល្លារ ក្នុងឆ្នាំ២០២៣។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ នៅខេត្តតាកែវកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។
គម្រោងវិនិយោគនៅកម្ពុជាទាំងនេះ គឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ និងទី៧ ដែលខិតខំទាក់ទាញវិនិយោគិន នាពេលកន្លងមក ហើយបច្ចុប្បន្ននេះ ប្រមុខរាជរដ្ឋាភិបាល កំពុងបន្តជំរុញ និងទាក់ទាញការវិនិយោគបន្ថែមទៀត។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖«ការទាក់ទាញការវិនិយោគមកកម្ពុជានីមួយៗមិនងាយស្រួលទេ គឺយើងជាម្ចាស់ផ្ទះ ចាំបាច់ត្រូវបង្កើតគោលនយោបាយលើកទឹកចិត្ត ការគាំទ្រ និងរក្សាសុខសន្តិភាព ស្ថិរភាពដើម្បីជាការផ្តល់ទំនុកចិត្តដល់វិនិយោគិន ដែលជាហេតុនាំឱ្យពួកគេយល់ព្រមបណ្តាក់ទុននៅកម្ពុជា»។
ការទាក់ទាញការវិនិយោគនេះដែរ សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា ត្រូវមានការខិតខំពីសំណាក់ប្រមុខរាជរដ្ឋាភិបាល មន្ត្រីរាជធានី-ខេត្តក្នុងក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្តទាំងអស់ ទើបទទួលបានជោគជ័យ។ ការលើកឡើងបែបនេះ ព្រោះសម្តេចធិបតី ហ៊ុន ម៉ាណែត មានតួនាទីទាក់ទាញតែវិនិយោគិនប៉ុណ្ណោះ ចំណែកការសម្របសម្រួលលើកទឹកចិត្ត និងគោលនយោបាយផ្សេងៗ ដែលធ្វើយ៉ាងណាឱ្យមាននិរន្តរភាព សុខដុមរមនានោះ គឺជាកិច្ចការរបស់ក្រសួង និងស្ថាប័នពាក់ព័ន្ធ។
ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងបន្តថា នាពេលថ្មីៗនេះ មានវិនិយោគិនមកពីហុងកុង ម៉ាកាវ អឺរ៉ុប និងកូរ៉េមកកម្ពុជា ហើយក្នុងខែឧសភាខាងមុខ សម្តេចធិបតី នឹងទៅប្រទេសកូរ៉េ ដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ក្រៅពីនេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការសម្រេចចិត្តយ៉ាងល្អិតល្អន់ក្នុងការអនុម័តគម្រោងផ្សេងៗ តាមរយៈការទាមទារឱ្យគម្រោងនីមួយៗមានទីកន្លែង និងឆន្ទៈច្បាស់លាស់ ក្នុងការអនុវត្តគម្រោងរបស់ខ្លួនផងដែរ៕ https://www.youtube.com/watch?v=t6vilMFtYwQ
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី