SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា ទទួលបានទឹកប្រាក់ពីការនាំចេញអង្ករចំនួន ១០៦លានដុល្លារ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥


កម្ពុជា ទទួលបានទឹកប្រាក់ពីការនាំចេញអង្ករចំនួន ១០៦លានដុល្លារ ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥
ពាណិជ្ជកម្ម

2025-03-13

ទូច សូរិយា

ពាណិជ្ជកម្ម

2025-03-13

ទូច សូរិយា

A+ A-

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូល ១០៦លានដុល្លារ ពីការនាំចេញអង្ករចំនួន ១៣៥ ០៧៤តោន ក្នុងរយៈពេល ២ខែ ក្នុងឆ្នាំ២០២៥។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃទី១២ មីនា បានបញ្ជាក់ថា ការនាំចេញអង្ករជាង ១៣៥ពាន់តោន គឺទៅកាន់គោលដៅចំនួន ៥១តាមរយៈ ៤៤ក្រុមហ៊ុន។

អង្ករដែលកម្ពុជាទទួលបានចំណូល ១០៦លានដុល្លារនេះ គឺនាំចេញទៅប្រទេសមួយចំនួន ដូចជា៖ ប្រទេសចំនួន២៥ ក្នុងទ្វីបអឺរ៉ុប កម្ពុជាបាននាំចេញអង្ករចំនួន ៧៣ ០៤៨តោន គិតជាទឹកប្រាក់ ៥៨,៥៣លានដុល្លារ, ប្រទេសចំនួន៤ ជាសមាជិកអាស៊ាន មានចំនួន ២៣ ២៩៧តោន មានទឹកប្រាក់ ១៦,៦៦លានដុល្លារ, ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១៦ ៥០០តោន មានទំហំទឹកប្រាក់ ១០,៤៧លានដុល្លារ និងទៅកាន់ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា មានចំនួន ២២ ២២៩តោន គិតជាទឹកប្រាក់ចំនួន ១៩,៨៧លានដុល្លារ។

ប្រភេទអង្ករ ដែលកម្ពុជានាំចេញរយៈពេល ២ខែនៃឆ្នាំ២០២៥ នេះ រួមមាន៖ អង្ករក្រអូបមានចំនួន ៨៦,០៣%, ប្រភេទអង្ករសគ្រាប់វែង ៨,៦៥%, អង្ករចំហ៊ុយមានចំនួន ២,៩៩%, អង្ករសរីរាង្គចំនួន ១,៨៧% និងអង្ករផ្សេងៗទៀតចំនួន ០,៤៦%។ តាមការចុះផ្សាយរបស់សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញស្រូវនៅកាន់ប្រទេសជិតខាងមានចំនួន ១ ៣៩២ ១១៥តោន គិតជាទឹកប្រាក់មានចំនួន ៣១៣,២២លានដុល្លារ៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599