2024-07-15
គិត បុប្ផា
2024-07-15
គិត បុប្ផា
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតផលិតវីដេអូខ្លី ក្រោមប្រធានបទ៖ តើប្រាក់ ១ម៉ឺនរៀល អាចទិញអ្វីបានខ្លះនៅខេត្តស្វាយរៀង? ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
បេក្ខជន និងបេក្ខនារី ដែលទទួលបានជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ចំនួន ២លានរៀល និងជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់ចំនួន ១លានរៀល។ ចំពោះ ជ័យលាភីពានរង្វាន់ក្នុងការប្រកួតប្រជែងនេះ នឹងទទួលបានទឹកប្រាក់នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ប្រាក់រៀល ប្រព័ន្ធបាគង និងខេអេចឃ្យូអរ (KHQR) ធ្វើឡើងនៅខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
ចំណែក លក្ខខណ្ឌចូលប្រកួតក្នុងកម្មវិធីរួមមាន ត្រូវថតវីដេអូនៅទីតាំងក្នុងខេត្តស្វាយរៀង, វីដេអូត្រូវមានរយៈពេលពី ៤០វិនាទី ដល់៣នាទី និងត្រូវផ្សព្វផ្សាយវីដេអូប្រកួតនៅលើគណនីហ្វេសប៊ុក ឬតិកតុក (Tiktok) ផ្ទាល់ខ្លួន ដោយមានភ្ជាប់ចំណងជើង #ទវាប្រាក់រៀល២០២៤ #ខញស្រឡាញ់ប្រាក់រៀល និង #ធនាគារជាតិនៃកម្ពុជា ព្រមទាំង mention គណនីបណ្ដាញសង្គមផ្លូវការធនាគារជាតិនៃកម្ពុជា គឺធនាគារជាតិ នៃកម្ពុជា - National Bank of Cambodia និង@nationalbankofcambodia_នៅលើ Tiktok។
សម្រាប់សាធារណជន ដែលមានបំណងចូលរួមប្រកួតផលិតវីដេអូខ្លី អាចផ្ញើតំណភ្ជាប់វីដេអូដែលបានផ្សព្វផ្សាយមកក្នុងប្រអប់សារនៃហ្វេសប៊ុកផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ ពាក់ព័ន្ធនឹងកម្មវិធីនេះ ធនាគារជាតិ បានអំពាវនាវឱ្យសាធារណជនចូលរួមប្រកួតប្រជែងឱ្យបានច្រើនកុះករ ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី