2025-02-14
គន ម៉េងហុង
2025-02-14
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីផ្គូផ្គងទីផ្សារនៃវិស័យស្រូវអង្ករ កម្ពុជា-ហ្វីលីពីន ដើម្បីជំរុញទំនាក់ទំនងផ្ទាល់រវាងអ្នកនាំចេញអង្ករកម្ពុជា និងអ្នកទទួលទិញហ្វីលីពីន ក្នុងការពង្រឹងភាពជាដៃគូពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ និងបង្កើនលទ្ធភាពក្នុងការពង្រីកទីផ្សារអង្ករកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។
កម្មវិធីផ្គូផ្គងទីផ្សារនេះ ត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំអ្នកនាំចេញ-នាំចូលសំខាន់ៗក្នុងវិស័យស្រូវអង្ករ នៃប្រទេសទាំងពីរ ក្នុងគោលបំណងស្វែងរកឱកាសនៃការជំរុញពាណិជ្ជកម្មក្នុងវិស័យស្រូវអង្ករ។ ក្នុងឳកាសនោះ ក៏មានកិច្ចពិភាក្សាស្ដីពីការពង្រីកសក្តានុពល និងជំរុញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន ព្រមទាំងលើកកម្ពស់ការសម្រួលពាណិជ្ជកម្ម ការធានាគុណភាព និងប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ផងដែរ។
គួរបញ្ជាក់ថា កម្មវិធីខាងលើ មានការចូលរួមដោយលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានអគ្គនាយកក្រុមហ៊ុន ហ្គ្រីន ត្រេដ បានដឹកនាំគណៈប្រតិភូកម្ពុជា រួមទាំងតំណាងមកពីសហព័ន្ធស្រូវអង្ករកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី