SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករកម្ពុជា ផលិតទំនិញឱ្យមានស្តង់ដារ និងមានព័ត៌មានផលិតផលគ្រប់គ្រាន់


ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យផលិតករកម្ពុជា ផលិតទំនិញឱ្យមានស្តង់ដារ និងមានព័ត៌មានផលិតផលគ្រប់គ្រាន់
ពាណិជ្ជកម្ម

2025-05-31

គិត បុប្ផា

ពាណិជ្ជកម្ម

2025-05-31

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យផលិតករកម្ពុជា ខិតខំផលិតទំនិញឱ្យមានគុណភាព សុវត្ថិភាព មានស្តង់ដារអនាម័យ មានព័ត៌មានផលិតផលគ្រប់គ្រាន់ បិទកាលបរិច្ឆេទថ្ងៃផលិត និងថ្ងៃផុតកំណត់ប្រើប្រាស់ ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋកម្ពុជា និងអ្នកទេសចរបរទេស ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការកំណត់អត្តសញ្ញាណ និងការផ្សព្វផ្សាយផលិតផលសក្តានុពលកម្ពុជា» នៅខេត្តស្ទឹងត្រែង ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ទាំងអស់ បន្តគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីជួយលើកទឹកចិត្តដល់ផលិតករកម្ពុជា។ សិក្ខាសាលា ដែលធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីចងក្រងអត្តសញ្ញាណ និងទិន្នន័យផលិតផលសក្តានុពលខេត្តស្ទឹងត្រែង ផ្សព្វផ្សាយឱ្យផលិតករ សាធារណជនបានស្គាល់កាន់តែទូលំទូលាយ ក្នុងការឈានចាប់យកចំណែកទីផ្សារក្នុងប្រទេស និងក្រៅប្រទេស សំដៅស្វែងរកអ្នកវិនិយោគ និងដៃគូសហការ ដើម្បីអភិវឌ្ឍន៍ផលិតផលឱ្យឈានដល់ស្តង់ដារសម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុក ដោយគោរពតាមបទដ្ឋាននៃតម្រូវការទីផ្សារ។

គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពី លោក ព្រំ វណ្ណៈ អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង មន្ទីរ អង្គភាពពាក់ព័ន្ធ សភាពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ក្រុមហ៊ុន សហគ្រាស សហគមន៍ សមាគម ផលិតករ និងអាជីវករ ក្នុងខេត្តស្ទឹងត្រែង៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី