2025-05-04
ឃី ភារៈ
2025-05-04
ឃី ភារៈ
ភ្នំពេញ៖ ជប៉ុន ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជាបន្ថែមទៀត តាមរយៈសក្តានុពលនៃការវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជា ដូចជារោងចក្រដំឡើងរថយន្តតូយ៉ូតា ដែលបានសម្ពោធដាក់ឱ្យដំណើរការនាពេលថ្មីៗ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម Nishimura Yasutoshi សមាជិកគណៈកម្មាធិការសវនកម្ម នៃប្រទេសជប៉ុន ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជប៉ុន ដែលបានជួយកសាង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញភាពប្រកួតប្រជែងរបស់កម្ពុជាលើតម្លៃនៃការដឹកជញ្ជូន ក្នុងនោះជប៉ុន ក៏បានព្រមទាំងបានជួយកសាងការតភ្ជាប់បណ្តាញផ្លូវថ្នល់ និងស្ពាននៅកម្ពុជា រួមមាន៖ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ត្សឹបាសា ស្ពានគីហ្សូណា ជាដើម។ បន្ថែមលើនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណដល់ជប៉ុនដែលបានចូលរួមជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន បានរីកចម្រើនជាបន្តបន្ទាប់នៅលើគ្រាប់វិស័យ។
ឯកឧត្តម Nishimura Yasutoshi បានសម្តែងនូវការសាទរចំពោះកិច្ចសហប្រតិបត្តិការការដោះមីន ការគាំទ្រយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងការចូលចតរបស់នាវាកងកម្លាំងស្វ័យការពារជប៉ុននៅមូលដ្ឋានសមុទ្ររាម នាពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តម Nishimura Yasutoshi ក៏បានបង្ហាញជំនឿយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការទាំងនេះ នឹងចូលរួមចំណែកក្នុងការបើកច្រករបៀងសេដ្ឋកិច្ចថ្មីៗបន្ថែមទៀតជូនកម្ពុជា ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី